បាល់ទាត់អន្តរជាតិ
ក្លឹបកំពូលៗជាច្រើន កំពុងពិចារណាចុះហត្ថលេខាលើ Benjamin Sesko រឺ Haaland ទីពីរ
ខ្សែប្រយុទ្ធកណ្ដាល Benjamin Sesko ត្រូវបានអ្នកគាំទ្រប្រសិទ្ធិនាមថា គឺជា Haaland ទីពីរ រឺ Haaland ជំនាន់ថ្មី បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានបង្ហាញទម្រង់លេងលេចធ្លោរខ្លាំង ជាមួយក្លឹប RB Salzburg។ បច្ចុប្បន្នកីឡាកររូបនេះ ជាកម្មសិទ្ធិរបស់ RB Leipzig បន្ទាប់គាត់បានយល់ព្រមផ្ទេរក្នុងតម្លៃ 24 លានអឺរ៉ូពី RB Salzburg កាលពីប៉ុន្មានខែមុន។
ក្លឹបបិសាចក្រហម Manchester United, Chelsea និង Bayern Munich សុទ្ធតែជាក្លឹបដែលស្ថិតក្នុងចំណោមក្លឹបកំពូលៗរបស់អឺរ៉ុបដែលកំពុងពិចារណាលើសំណើរផ្ទេរទៅកាន់ RB Leipzig ដើម្បីចុះហត្ថលេខាលើ Benjamin Sesko នៅរដូវក្តៅឆ្នាំក្រោយ (នេះបើយោងតាមគេហទំព័រ 90min.com បានចុះផ្សាយ)។
យ៉ាងណាមិញក្លឹប RB Leipzig បានចុះហត្ថលេខាលើ Benjamin Sesko រួចហើយ តែបច្ចុប្បន្នគាត់កំពុងលេងឲ្យ RB Salzburg នៅប្រទេសអូទ្រីស ហើយកីឡាករវ័យ 19 ឆ្នាំរូបនេះនឹងផ្លាស់ទៅចូលរួមជាមួយក្លឹបផ្លូវការណ៍របស់ខ្លួន RB Leipzig នៅដើមរដូវកាលក្រោយ។ កីឡាករសញ្ជាតិស្លូវេនីនឹងចំណាយពេលវេលាដែលនៅសល់របស់ខ្លួន ជាមួយក្រុមម្ចាស់ជើងឯកអូទ្រីស RB Salzburg មុនពេលចាកចេញទៅប្រទេសអាឡឺម៉ង់។
ជាមួយគ្នានេះដែរ ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនដែលបានចាប់អារម្មណ៍លើ Benjamin Sesko មុនគេ។ ទោះជាយ៉ាងណា អ្នកសង្កេតការណ៍របស់ក្លឹប RB Leipzig ត្រូវបានគេគិតថា នឹងផ្ដល់ការសម្រេចចិត្តគ្រប់យ៉ាងអាស្រ័យលើខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti