បាល់ទាត់អន្តរជាតិ
PSG កំពុងត្រៀមនាំយក N’Golo Kante ត្រឡប់ទៅប្រទេសបារាំងវិញ

ខ្សែបម្រើ N’Golo Kante បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរចេញពីក្លឹបតោខៀវ Chelsea លើការផ្ទេរដោយគ្មានតម្លៃខ្លួន ប្រសិនបើក្លឹបមិនអាចឈានដល់ការបន្តកុងត្រាថ្មីរយៈពេលវែងនៅ Stamford Bridge តាមការចង់បានរបស់គាត់ទេនោះ។
កីឡាករសញ្ជាតិបារាំងរូបនេះនឹងផុតកុងត្រានៅដំណាច់នៃរដូវកាលនេះ ហើយគាត់នឹងមានសេរីភាពក្នុងការចុះហត្ថលេខាជាមួយក្លឹបថ្មីដែលគាត់ចង់ទៅនៅថ្ងៃទី 1 ខែមករា ឆ្នាំក្រោយ។ Kante ដែលបច្ចប្បន្នមានវ័យ 31 ឆ្នាំបានរងរបួសក្នុងរយៈពេល 3 រដូវកាលចុងក្រោយ ដោយ 3 រដូវកាលនោះ គាត់បានបង្ហាញខ្លួនត្រឹមតែ 66 ប្រកួតប៉ុណ្ណោះក្នុងលីគ។
ទោះជាយ៉ាងណាក៏ដោយ N’Golo Kante នៅតែជាខ្សែបម្រើដ៏មានទេពកោសល្យ និងប្រសិទ្ធភាពបំផុតក្នុងពិភពបាល់ទាត់ ហើយក្លឹបតោខៀវ Chelsea នៅតែមានចិត្តចង់រក្សាទុកគាត់ដដែល។ ដូចគ្នានេះដែរ ក្លឹបតោខៀវបានផ្តល់កុងត្រាថ្មីដល់គាត់រយៈពេលពីរឆ្នាំ ប៉ុន្តែត្រូវបានកីឡាករសញ្ជាតិបារាំង N’Golo Kante បដិសេធ ដោយគាត់ចង់បានកុងត្រារយៈពេល 4 ឆ្នាំ ដែលស្រដៀងទៅនឹងអ្វីដែលក្លឹបបានប្រគល់ដល់ខ្សែការពារ Kalidou Koulibaly ដែរ។
ក្រៅពីនេះក្លឹបយក្សបារាំង Paris Saint-Germain កំពុងតាមដានស្ថានភាពរបស់ Kante ហើយពួកគេសុខចិត្តផ្តល់ជូនខ្សែបម្រើរូបនេះនូវកុងត្រាដែលយូរតាមការចង់បានរបស់គាត់។ ប្រសិនបើគ្រប់យ៉ាងដំណើរការទៅដោយរលូន នោះគាត់នឹងត្រឡប់ទៅប្រទេសបារាំងដែលជាស្រុកកំណើតរបស់គាត់វិញ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់