បាល់ទាត់អន្តរជាតិ
Chelsea ហាក់ដូចជាសាងកំហុសដ៏ធំមួយ ស្របពេលដែលអតីតខ្សែការពារ Tomori កំពុងរះចែងចាំងនៅ Serie A
ខ្សែការពារ Fikyao Tomori ត្រូវបានចាត់ទុកថា ជាខ្សែការពារដែលកំពុងលេចធ្លោរខ្លាំងមួយរូបរបស់ពិភពលោក ខណៈដែលគាត់ត្រូវបានក្លឹបតោខៀវ Chelsea លក់ចេញពី Stamford Bridge កាលពីឆ្នាំ 2021។
មជ្ឃដ្ឋានបាល់ទាត់ជាច្រើនបានចាត់ទុកថា ការលក់ Fikyao Tomori គឺជាការសាងកំហុសមួយរបស់ក្លឹបតោខៀវ Chelsea ដោយបច្ចុប្បន្នអតីតយុវជនរបស់ខ្លួនរូបនេះ កំពុងរះចែងចាំងនៅក្របខណ្ឌកំពូលរបស់អ៊ីតាលី និងបានលើកពាន Serie A កាលពីឆ្នាំមុនជាមួយ AC Milan។
ដំបូងឡើយ Tomori ត្រូវបានក្លឹប AC Milan ខ្ចីជើងបណ្ដោះអាសន្នរយៈពេលមួយរដូវកាលប៉ុណ្ណោះ ប៉ុន្តែក្នុងអំឡុងពេលនោះខ្សែការពាររូបនេះពិតជាបង្ហាញនូវទម្រង់លេងយ៉ាងលេចធ្លោរ។ នៅទីបំផុត AC Milan បានទិញផ្ដាច់កុងត្រាខ្សែការពារកណ្តាលរូបនេះក្នុងតម្លៃ 28 លានអឺរ៉ូ។
ការខកចិត្តរបស់អ្នកគាំទ្រក្លឹបតោខៀវ បានកើតឡើងកាន់តែខ្លាំង បន្ទាប់ពីមើលឃើញអតីតខ្សែការពាររបស់ខ្លួន Fikyao Tomori ខណៈដែលក្លឹបរបស់ពួកគេបានចំណាយប្រាក់ 70 លានផោនទៅលើ Wesley Fofana និង 33 លានផោនលើ Kalidou Koulibaly។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ5 days ago
បិសាចក្រហមអាចនឹងបញ្ចេញ Joshua Zirkzee ដើម្បីប្ដូរយកខ្សែប្រយុទ្ធដ៏លេចធ្លោរម្នាក់នៅលីគអ៊ីតាលី
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែការពារ 2 រូបនេះ អាចនឹងមានម្នាក់ផ្ទេរទៅលេងនៅ Real Madrid ឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 days ago
Griezmann នឹងចូលរួមជាមួយក្លឹប Inter Miami នៅចុងបញ្ចប់នៃរដូវកាលនេះ!!!