Connect with us

បាល់ទាត់អន្តរជាតិ

Thierry Henry ជម្រុញ​ឲ្យ Christian Pulisic ពិចារណា​ចាកចេញ​ពី Chelsea

Published

on

អតីត​ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​មាន​គ្រាប់​បាល់​​ស៊ុតបញ្ចូលទី​ច្រើន​នៅ Premier League លោក Thierry Henry បាន​ប្រាប់ ខ្សែប្រយុទ្ធ Christian Pulisic ឲ្យ​ពិចារណា​ចាកចេញ​ពី​ក្លឹប ព្រោះ​រូប​គេ​មើល​ទៅ​ដូច​ជា​មិន​ស្ថិត​ក្នុង​ផែនការ​របស់​គ្រូ​បង្វឹក​ថ្មី​លោក Graham Potter ឡើយ។

ដោយ​ឡែក​កីឡាករ​សញ្ជាតិ​អាមេរិក Christian Pulisic ដែល​បច្ចុប្បន្ន​មាន​វ័យ 24 ឆ្នាំ​រូបនេះ​បាន​បន្ត​បាត់បង់​ឱកាស​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន បើ​ទោះបី​ជា​លោក Thomas Tuchel ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ក៏​ដោយ។ គាត់​មិន​ទាន់​បាន​ក្លាយ​ជា​ជម្រើស 11 នាក់​ដំបូង​ឡើយ នៅ​បី​ប្រកួត​ចុងក្រោយ ចាប់​តាំង​ពី Graham Potter ចូល​មក​ដឹកនាំ​មក។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​រជ្ជកាល​នៃ​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ខ្សែ​ប្រយុទ្ធ Christian Pulisic ធ្លាប់​បាន​សារភាព​ដោយ​បើក​ចំហ​ថា គាត់​មាន​ការ​ខកចិត្ត​ជាមួយ​​ក្លឹប ដែល​មិន​សូវ​ផ្ដល់​ឱកាស​នៃ​ការ​ប្រកួត​ដល់​គាត់។

ដោយ​មើល​ឃើញ​បែប​នេះ Thierry Henry ក៏​បានលើក​ឡើង​ថា Christian Pulisic ត្រូវ​ធ្វើ​ជា​ខ្លួន​ឯង និង​មិន​ចាំ​បាច់​រងចាំ​ឱកាស​ដែល​ក្លឹប​ប្ដូរ​គ្រូ​បង្វឹក​ពី​មួយ​ទៅ​មួយ​ឡើយ។ Pulisic ត្រូវ​តែ​បង្ហាញ​សមត្ថភាព​ឲ្យ​បាន​លេច​ធ្លោរ ជា​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ចុង​ឆ្នាំ​នេះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាមេរិច​របស់​គាត់។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២