បាល់ទាត់អន្តរជាតិ
Verratti និយាយថា Messi ធ្វើអ្វីដែលកីឡាករផ្សេងទៀតមិនអាចធ្វើបាន

ខ្សែបម្រើ Marco Verratti បានចាត់ទុកមិត្តរួមក្រុម Paris Saint-Germain របស់គាត់គឺ Lionel Messi ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានស៊ុតគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតរបស់ពួកគេដោយបញ្ចប់ទៅក្នុងលទ្ធផលស្មើ 1-1 នៃការប្រកួតក្របខណ្ឌ UEFA Champions League ជាមួយ Benfica កាលពីរំលងអាធ្រាតយប់មិញនេះ។
ជាមួយគ្នានេះដែរ អ្នកចាំទី Gianluigi Donnarumma បានធ្វើការសង្គ្រោះបាល់ដ៏អស្ចារ្យចំនួនពីរដង ក្នុងរយៈពេល 18 នាទីដំបូងនៃការប្រកួត ដើម្បីរក្សាពិន្ទុនៅ 0-0។ ប៉ុន្មាននាទីក្រោយមក Kylian Mbappe, Neymar Jr និង Messi បានសហការគ្នា ដើម្បីរកគ្រាប់បាល់ដំបូងបំផុតសម្រាប់ក្លឹប PSG ដែលវាជាការស៊ុតបញ្ចូលទីដ៏អស្ចារ្យចេញពីជើង Lionel Messi។
ដោយឡែក Benfica បានតាមស្មើវិញនៅនាទីទី 41 តាមរយៈគ្រាប់បាល់ចូលទីខ្លួនឯងពីខ្សែការពារ Danilo Pereira ហើយការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 1-1 បន្ទាប់ពីក្រុមទាំងពីរមិនអាចបន្ថែមគ្រាប់បាល់បានរៀងៗខ្លួន។
ទោះបីជាយ៉ាងណា Messi បានធ្វើគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីជួយក្រុមរបស់គាត់នៅក្នុងការប្រកួតនោះ។ ឱកាសពីរដែលគាត់បានបង្កើត នៅក្នុងតង់ទីពីរ ដែលផ្ដល់ទៅឲ្យ Achraf Hakimi នៅនាទីទី 61 និងសម្រាប់ Mbappe នៅ 8 នាទីបន្ទាប់ពីនោះមក។ ទាំងនេះត្រូវបានមជ្ឈដ្ឋានបាល់ទាត់មើលឃើញថា Lionel Messi នៅតែលេចធ្លោរបំផុត ខណៈដែលបច្ចុប្បន្នគាត់មានវ័យ 35 ឆ្នាំទៅហើយក្ដី។
ថ្លែងបន្ទាប់ពីការប្រកួតពេញម៉ោងបញ្ចប់ទៅ Verratti បានសរសើរចំពោះមិត្តរួមក្រុមរបស់ខ្លួន Lionel Messi ដោយនិយាយថា៖ “វាពិតជាមិនគួរឲ្យជឿ។ អ្វីដែល Messi ធ្វើ អ្នកមិនដែលធ្លាប់ធ្វើវាបានឡើយ។ នោះគឺជារឿងសាមញ្ញ ដែលអ្នកធ្លាក់ក្នុងក្ដីស្រឡាញ់ទៅលើគាត់។ សម្រាប់ខ្ញុំដែលស្រឡាញ់បាល់ទាត់ គាត់ជាគម្រូ, គាត់ល្អបំផុតក្នុងប្រវត្តិសាស្ត្រ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega