បាល់ទាត់អន្តរជាតិ
ទីបំផុត Barcelona អាចលក់ Griezmann ទៅឲ្យ Atletico Madrid បានហើយ

យោងតាមប្រភពច្បាស់ការណ៍ចុងក្រោយមួយដែលចុះផ្សាយដោយគេហទំព័រ 90min.com បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ FC Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយ Atletico Madrid លើការផ្ទេរផ្ដាច់កុងត្រាសម្រាប់ខ្សែប្រយុទ្ធ Antoine Griezmann ហើយ។
ដោយឡែក កីឡាករសញ្ជាតិបារាំងវ័យ 31 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Atletico Madrid ជាថ្មីម្តងទៀតកាលពីរដូវក្តៅឆ្នាំមុនក្នុងកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល 2 ឆ្នាំ ដែលស្ថិតនៅក្រោមលក្ខខណ្ឌមួយចំនួនដែលក្លឹបទាំងពីរបាននិយាយជាមួយគ្នា។
មួយក្នុងចំណោមលក្ខខណ្ឌទាំងនោះបានដាក់ថា Atletico Madrid នឹងបង់ប្រាក់ឲ្យ Barcelona ចំនួន 40 លានអឺរ៉ូ ដើម្បីបញ្ចប់ការទិញផ្ដាច់កុងត្រាលើ Griezmann ប្រសិនបើគាត់បានចូលលេង 50% នៃការប្រកួតទាំងអស់ក្នុងរយៈពេល 2 ឆ្នាំ។
យ៉ាងណាមិញ Antoine Griezmann បានលេង 80% កាលពីឆ្នាំមុន ដែលមានន័យថា គាត់កំពុងឈានទៅដល់គោលដៅនោះហើយ ប៉ុន្តែជំនួសឲ្យការដាក់ Griezmann ឲ្យចូលលេងដូចធម្មតា រដូវកាលនេះ Atletico Madrid បានចាប់ផ្តើមកាត់បន្ថយនាទីនៃការចូលលេងរបស់គាត់ ដែលអាចរុញច្រាន Griezmann ឲ្យត្រឡប់មក Barcelona វិញ។ បន្តមកទៀត Barcelona ដឹងពីចេតនាមិនល្អរបស់ Atletico Madrid ហើយពួកគេចង់តតាំងផ្នែកច្បាប់ពាក់ព័ន្ធនឹងរឿងនោះ។
ទោះជាយ៉ាងណា ពេលនេះស្ថានភាពចាប់ផ្ដើមប្រសើរឡើងវិញ ហើយក្លឹបទាំងពីរត្រូវបានគេរាយការណ៍ថា នឹងសម្របសម្រួលគ្នាដោយ Atletico Madrid ព្រមទិញផ្ដាច់កុងត្រារបស់ Griezmann ហើយ Barcelona នឹងកាត់បន្ថយតម្លៃលក់ខ្សែប្រយុទ្ធរូបនេះនៅត្រឹមពាក់កណ្ដាល។ ចប់រដូវកាលនេះ Griezmann នឹងក្លាយជាកីឡាករពេញសិទ្ធរបស់ Atletico Madrid ជាមួយនឹងកុងត្រារហូតដល់ឆ្នាំ 2026។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi