បាល់ទាត់អន្តរជាតិ
Lionel Messi បញ្ជាក់ថា World Cup ឆ្នាំនេះ គឺជាលើកចុងក្រោយសម្រាប់គាត់
កាលពីពេលថ្មីៗនេះ តារាឆ្នើម Lionel Messi បានបញ្ជាក់ថា ព្រឹត្តិការណ៍ World Cup នៅឆ្នាំ 2022 នេះនឹងក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់នៅក្នុងការប្រកួតនោះជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន។
ទន្ទឹមនឹងការដែលក្លាយជាកីឡាករដ៏លេចធ្លោរបំផុតក្នុងពិភពបាល់ទាត់នោះ គិតមកទល់នឹងពេលនេះ Lionel Messi មិនទាន់ធ្លាប់បានលើកពាន World Cup នៅឡើយទេ ដោយគ្រាន់តែធ្លាប់បានដឹកនាំក្រុមជម្រើសជាតិរបស់គាត់ឡើងដល់វគ្គផ្តាច់ព្រ័ត្រម្ដង កាលពីឆ្នាំ 2014 និងបានបរាជ័យក្នុងលទ្ធផល 1-0 ជាមួយនឹងក្រុមជម្រើសជាតិអាឡឺម៉ង់។ ពីរដងផ្សេងទៀត ក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ Messi បានឡើងដល់ត្រឹមវគ្គ 8 ក្រុមចុងក្រោយនៅឆ្នាំ 2006 និង 2010។
ប្រសិនបើ Lionel Messi ឈ្នះការប្រកួតនៅប្រទេសកាតាចុងឆ្នាំនេះ គាត់នឹងអាចសម្រេចបំណងដ៏ធំមួយរបស់ខ្លួន សម្រាប់ក្រុមជម្រើសជាតិ ក៏ដូចជាប្រជាជនអាហ្សង់ទីន។ មជ្ឈដ្ឋានបាល់ទាត់ពិតជាចង់ឃើញម្នាក់ក្នុងចំណោមតារាឆ្នើមពីររូបដែលមាន Lionel Messi និង Cristiano Ronaldo ដែលអាចលើកពាន World Cup សម្រាប់ប្រទេសរបស់គាត់។
យ៉ាងណាក្ដី ទោះបីជា Lionel Messi អាចឈ្នះពាន FIFA World Cup រឺអត់ក៏ដោយ គាត់នៅតែត្រូវតែឈប់លេងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួត World Cup នៅ 4 ឆ្នាំក្រោយមកទៀត ខណៈដែលបច្ចុប្បន្នគាត់ពិតជាវ័យកាន់តែចាស់ (35 ឆ្នាំ) ទៅហើយ។
នៅពេលត្រូវបានគេសួរថា តើ World Cup នៅកាតានឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់ទេ? Messi បានប្រាប់ទៅកាន់ Star+ ថា វាជាការពិតដែលនោះគឺជាបង្ហាញខ្លួនជាលើកចុងក្រោយសម្រាប់គាត់។ Messi ក៏បានបន្ថែមថា ក្រុមជម្រើសជាតិរបស់គាត់កំពុងស្ថិតក្នុងភាពលេចធ្លោរ ប៉ុន្តែអ្វីៗមិនដូចការគិតទុកឡើយ ហើយការប្រកួត World Cup ពិតជាពិបាកខ្លាំងណាស់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ