Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​ហង្សក្រហម Liverpool ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ Jamal Musiala

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេរាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ប្រយុទ្ធ Jamal Musiala របស់ Bayern Munich ប្រសិន​បើ​ពួកគេ​មិន​អាច​ទិញ​យក Jude Bellingham ពី Borussia Dortmund បាន​ទេ​នោះ។

ដោយ​ឡែក​ហង្សក្រហម Liverpool គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​គេ​ជឿ​ថា នឹង​ស្ថិត​ក្នុង​ការ​ប្រជែង​ដើម្បី​ចុះ​ហត្ថលេខា​លើ Bellingham នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​ពួក​គេ​កំពុង​សម្លឹង​មើល​ការ​ពង្រឹង​នៅ​តំបន់​បម្រើ​របស់​ខ្លួន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បញ្ហា​នឹង​កើត​ចេញ​ពី Borussia Dortmund ដែល​ត្រូវ​បាន​រំពឹង​ថា ក្លឹប​អាឡឺម៉ង់​មួយ​នេះ​នឹង​កំណត់​តម្លៃ​ផ្ទេរ​ដ៏ច្រើន​សម្រាប់​ខ្សែបម្រើ​វ័យ 19 ឆ្នាំ​របស់​ខ្លួន។ បន្ថែម​ពី​លើ​នោះ Liverpool នឹង​ត្រូវ​ប្រឈម​មុខ​ជា​មួយ​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា Real Madrid, Chelsea និង Manchester City ដែល​សុទ្ធ​តែ​មាន​ការ​ចាប់​អារម្មណ៍ទៅ​លើ Jude Bellingham។

យោងតាម​កាសែត The Mirror បាន​ឲ្យ​ដឹង​ថា ក្លឹប​ហង្សក្រហម​កំពុង​តាម​ដាន​ពី​ការ​វិត្តន៍​របស់ Musiala ហើយ​ពួក​គេ​អាច​នឹង​ធ្វើ​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ ប្រសិន​ខកខាន​ក្នុង​ការ​ទិញ​យក Bellingham។

យ៉ាង​ណា​មិញ Jamal Musiala ក៏​មាន​សមត្ថភាព​មិន​ចាញ់ Jude Bellingham ដែរ ដោយ​គាត់​កំពុង​មាន​​ទម្រង់​លេង​ដ៏​លេច​ធ្លោរ ដោយ​ស៊ុត​បញ្ចូលទី​បាន 22 គ្រាប់ និង Assists 13 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 90 ប្រកួត​​សម្រាប់ Bayern Munich។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២