បាល់ទាត់អន្តរជាតិ
Pjanic រិះគន់អតីតគ្រូបង្វឹកលោក Ronald Koeman ថា គ្មានវិធីសាស្ត្រក្នុងការហ្វឹកហាត់អ្វីឡើយ

ខ្សែបម្រើ Miralem Pjanic បានផ្ទេរទៅចូលរួមជាមួយក្លឹប Barcelona ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយខ្សែបម្រើប្រេស៊ីល Arthur Melo។ គាត់បានមកដល់ទឹកដី Camp Nou ក្នុងនាមជាកីឡាករដែលត្រូវបានគេចាត់ទុកថា ជាខ្សែបម្រើដ៏ឆ្នើមម្នាក់ ប៉ុន្តែទម្រង់លេងរបស់គាត់នៅប្រទេសអេស្ប៉ាញមិនគាប់ប្រសើរឡើយ។
ជីវិតរបស់ Miralem Pjanic បានរសាត់អណ្ដែតជាយូរ និងត្រូវបានក្លឹបដាក់ឲ្យខ្ចីជើងទៅក្លឹបផ្សេង និងចុងក្រោយបានចូលរួមជាមួយ Sharjah FC។ ដោយឡែកថ្មីៗនេះ Pjanic បានវាយបករិះគន់ទៅលើអតីតគ្រូបង្វឹករបស់ខ្លួនលោក Ronald Koeman ដោយលើកឡើងថា គ្រូបង្វឹករូបនេះគ្មានវិធីសាស្រ្តហ្វឹកហាត់ទាល់តែសោះ។
ថ្លែងទៅកាន់សារព័ត៌មានអេស្ប៉ាញមួយ Pjanic បាននិយាយថា៖ “ខ្ញុំពិតជាភ្ញាក់ផ្អើល នៅពេលដែលខ្ញុំបានហ្វឹកហាត់ជាមួយលោក Ronald Koeman។ ការប្រកួតមិនត្រូវបានរៀបចំទុក ក្រុមគ្មានថាមពល គ្មានយុទ្ធសាស្ត្រ និងគ្មានគំនិតអ្វីឡើយ”។
ដោយឡែក Ronald Koeman បានដឹកនាំ Barcelona ជាងមួយឆ្នាំប៉ុណ្ណោះ ហើយក៏ត្រូវបានបណ្ដេញចេញពីតំណែង។ ដូចគ្នានេះដែរ Pjanic ត្រូវបានចុះហត្ថលេខានៅខែមិថុនា ឆ្នាំ 2020 ពីរខែមុនការតែងតាំងរបស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនោះ។ អំឡុងពេលលេងនៅ Barcelona កីឡាករសញ្ជាតិបូស្នៀ Miralem Pjanic បានបង្ហាញខ្លួនតែ 19 ប្រកួតប៉ុណ្ណោះ ហើយបានចំណាយពេលភាគច្រើននៃរដូវកាលឆ្នាំ 2021-22 ក្នុងការខ្ចីជើងនៅ Besiktas ប្រទេសទួរគី។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ11 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ11 hours ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi