Connect with us

បាល់ទាត់អន្តរជាតិ

Pedri នៅ​តែ​បន្ត​និយាយ​ពី​ភាព​លំអៀង​របស់​អាជ្ញា​កណ្ដាល ក្នុង​ការ​ប្រកួត​រវាង Barcelona ជាមួយ Inter Milan

Published

on

ខ្សែបម្រើ Pedri របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​បន្ត​និយាយ​អំពី​ភាព​ចម្រូង​ចម្រាស​របស់​អាជ្ញាកណ្តាល​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​មក​ពី​អ៊ីតាលី Inter Milan ឈ្នះ Barcelona ក្នុង​ការ​ប្រកួត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន នេះ​បើ​យោង​តាម​របាយការណ៍​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អេស្ប៉ាញ​បាន​លើក​ឡើង។

ថ្លែង​ក្នុង​បទសម្ភាសន៍​ជា​មួយ​ទូរទស្សន៍ Espanola តាមរយៈ FCInternews ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ Pedri បាន​និយាយ​ជា​ថ្មី​ម្តង​ទៀត​អំពី​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្តាល​ដែល​បណ្តាល​ឲ្យ​ពួក​គេ​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង នៅ​ការ​ប្រកួត​ក្របខណ្ឌ UEFA Champions League។ Pedri បាន​បន្ថែម​ពាក្យ​ចុង​ក្រោយ​ថា “មនុស្ស​គ្រប់​គ្នា​បាន​ឃើញ​ពី​អ្វី​ដែល​បាន​កើត​ឡើង”។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល 1 ទល់នឹង 0 ហើយ​គ្រាប់​បាល់​បាន​កើត​ចេញ​ពី​ជើង​របស់ Hakan Calhanoglu ក្នុង​តង់​ទី​មួយ​នៃ​ការ​ប្រកួត។ ក្រោយ​មក Barcelona បាន​ស៊ុត​បាល់​បញ្ចូល​ទី​តាម​ស្មើ ប៉ុន្តែ​គ្រាប់​បាល់​ត្រូវ​បាន​អាជ្ញា​កណ្ដាល​ដក​ចេញ​វិញ ព្រោះ​ឃើញ​ប៉ះ​ដៃ​របស់ Fati។

បន្ត​ពី​នោះ​មក ពួក​គេ​ក៏​មាន​ភាព​មិន​ពេញ​ចិត្ត​មួយ​ទៀត នៅ​ពេល​ដែល​បាល់​បាន​ប៉ះដៃ​របស់​ខ្សែការពារ Denzel Dumfries នៅ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ហើយ​បន្ទាប់​មក​ការ​ត្រួត​ពិនិត្យ VAR បាន​សម្រេច​ថា មិន​មាន​ការ​ពិន័យ​ណាមួយ​នៅ​លើ​កំហុស​នោះទេ។

ប្រភព: Sempreinter

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២