Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​ធំៗ​បី កំពុង​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែការពារ​ស្លាប Diogo Dalot

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ក្លឹប​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ការពារ Diogo Dalot របស់​ក្លឹប​បិសាចក្រហម Manchester United។ យោង​តាម Calciomercato បាន​រាយការណ៍​ថា ក្លឹប​ដែល​ចាប់​អារម្មណ៍​លើ​ខ្សែការពារ​ស្ដាំ​រូប​នេះ​មាន​ដូច​ជា Juventus, AC Milan និង Barcelona។

ផ្នែកមួយ​ដែល​ធ្វើ​ឲ្យ​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​លើ Dalot នោះ​គឺ​សមត្ថភាព​របស់​គាត់ បូក​រួម​ទាំង​កុងត្រា​ឈាន​ដល់​ឆ្នាំ​ចុងក្រោយ ដែល​មាន​ន័យ​ថា គាត់​អាច​ចាកចេញ​ពី Old Trafford និង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្លឹប​បិសាច​ក្រហម Manchester United មាន​ជម្រើស​ក្នុង​ការ​បន្តកុង​ត្រា​របស់ Dalot មួយ​ឆ្នាំ​ទៀត ដោយ​កាល​ពី​មុន ក៏​ធ្លាប់​មាន​សេចក្ដី​រាយការណ៍​ផ្សេងៗ​អះអាង​ថា ក្លឹប​បិសាចក្រហម​​ទំនង​ជា​នឹង​ទទួល​យក​ជម្រើស​នោះ។

ក្រៅ​ពី Juventus និង AC Milan នោះ​របាយការណ៍​ចុងក្រោយ​មួយ​បាន​លើក​ឡើង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona ក៏​បាន​ចាប់​អារម្មណ៍​លើ Diogo Dalot ដែរ ស្រប​ពេល​ដែល​ស្ថានភាព​ក្លឹប​របស់​ពួក​គេ​កំពុង​ខ្វះខាត​ខ្សែការពារ​ស្ដាំ។

ប្រភព: ESPN

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២