បាល់ទាត់អន្តរជាតិ
ខ្សែប្រយុទ្ធ Kvaratskhelia របស់ក្លឹប Napoli សារភាពថា Cristiano Ronaldo គឺជានិមិត្តរូបរបស់គាត់

តារាឆ្នើមរបស់ក្លឹប Napoli គឺខ្សែប្រយុទ្ធ Khvicha Kvaratskhelia បានបង្ហាញពីការស្រឡាញ់ចំពោះខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹបបិសាចក្រហម Manchester United ដោយនិយាយថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ គឺជានិមិត្តរូប (idol) របស់គាត់។
Khvicha Kvaratskhelia បានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធិផលដែល Cristiano Ronaldo បានកសាងឡើងតាំងពីប្រកបអាជីពជាមួយក្លឹប Sporting Lisbon, Real Madrid និង Juventus ហើយក៏បានឈ្នះ Ballon d’Or ចំនួនប្រាំដងក្នុងអាជីពរបស់ខ្លួនផងដែរ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Il Corriere dello Sport កីឡាករសញ្ជាតិហ្សកហ្ស៊ី Khvicha Kvaratskhelia បាននិយាយថា៖ “Cristiano Ronaldo គឺជានិមិត្តរូបរបស់ខ្ញុំ ទោះបីជាដំបូងឡើយខ្ញុំគាំទ្រកីឡាករ Guti របស់ Real Madrid ក៏ដោយ។ ពេលខ្ញុំលេងបាល់នៅតាមផ្លូវនៃទីក្រុង Tbilisi ជាមួយមិត្តភ័ក្តិរបស់ខ្ញុំ ខ្ញុំបានពាក់អាវពណ៌ស ដោយសរសេរឈ្មោះរបស់គាត់ (Cristiano Ronaldo) នៅពីខាងក្រោយ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi