បាល់ទាត់អន្តរជាតិ
Messi ទទួលបានការគោរពស្រឡាញ់ ទោះបីជានៅប្រទេសព័រទុយហ្គាល់ដែលជាប្រទេសកំណើតរបស់ Cristiano Ronaldo

អ្នកគាំទ្ររបស់តារាឆ្នើម Lionel Messi បានប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគារនៃទីក្រុង Lisbon ហើយបានស្រែកហៅឈ្មោះរបស់គាត់ មុនពេលនៃការប្រកួតរបស់ Paris Saint-Germain (PSG) ជាមួយ Benfica កាលពីថ្ងៃទី 06 ដើមខែនេះ។
សូម្បីតែនៅប្រទេសកំណើតរបស់ Cristiano Ronaldo ក៏ Lionel Messi ហាក់ទទួលបាននូវការគោរពយ៉ាងខ្លាំងពីអ្នកគាំទ្របាល់ទាត់។ ដូចគ្នានេះដែរ យោងតាមសារព័ត៌មាន Le Parisien បានឲ្យដឹងថា អ្នកគាំទ្របានចាប់ផ្តើមស្រែកហៅឈ្មោះ Messi ក្នុងពេលទន្ទឹងរង់ចាំការមកដល់របស់គាត់ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងមជ្ឈដ្ឋានអ្នកស្នេហាវិស័យកីឡាបាល់ទាត់។
PSG នឹងជួប Benfica ក្នុងការប្រកួត UEFA Champions League ពូល H របស់ពួកគេម្ដងទៀតនៅម៉ោង 2 រំលងអាធ្រាតនេះ ខណៈដែលការប្រកួតលើកទីមួយនៅទឹកដី Benfica ក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផល 1 ទល់នឹង 1។
យ៉ាងណាមិញនៅរដូវកាលនេះ Lionel Messi ហាក់ដូចជាមានទម្រង់លេងល្អប្រសើរឡើងវិញ និងបានដើរតួយ៉ាងសំខាន់ដល់ជ័យជម្នះជាបន្តបន្ទាប់របស់ក្លឹប PSG។ ផ្ទុយមកវិញ Cristiano Ronaldo ហាក់ដូចជាមិនសូវកាក់កបឡើយ ដោយគាត់ទើបតែស៊ុតបញ្ចូលទីបានមួយគ្រាប់ប៉ុណ្ណោះនៅក្របខណ្ឌ Premier League និងបានចំណាយពេលវេលាភាគច្រើនអង្គុយនៅកៅអីបម្រុង។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi