Connect with us

បាល់ទាត់អន្តរជាតិ

Juventus ចាប់​អារម្មណ៍​ចង់​បាន​ខ្សែការពារ Diogo Dalot

Published

on

ក្លឹប​សេះ​បង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចូលរួម​ការ​ប្រជែង​យក​ខ្សែការពារ Diogo Dalot របស់​ក្លឹប​បិសាចក្រហម Manchester United ស្រប​ពេល​ដែល​ខ្សែការពារ​រូប​នេះ​កំពុង​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​នៅ Old Trafford។

កីឡាករ​វ័យ 23 ឆ្នាំ Diogo Dalot គឺ​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្លឹប​បិសាចក្រហម Manchester United ក្នុង​រដូវកាល​នេះ ដោយ​បាន​បង្ហាញ​ខ្លួន​ចំនួន 11 ប្រកួត និង​បាន​រួម​ចំណែក​ជួយ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូលទី​បាន 2 ដង។

Diogo Dalot ធ្លាប់​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ឱកាស​ក្លាយ​ជា​ជម្រើស 11 នាក់​ដំបូង ប៉ុន្តែ​គាត់​បាន​ក្លាយ​ជា​ខ្សែការពារ​ស្តាំ​ក្នុង​ជម្រើស​ដំបូង​របស់​ក្លឹប​ចាប់​តាំង​ពី​លោក Ole Gunnar Solskjaer ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​គ្រូបង្វឹក​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ 2021។

កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Diogo Dalot នឹង​ផុត​កំណត់​នៅ​ខែ​មិថុនា ឆ្នាំ​ក្រោយ ដែល​នាំ​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​​ក្នុង​ការ​ចែចង់​លើ​គាត់។ ស្ថិត​ក្នុង​ដំណាក់​កាល​នេះ អនាគត​របស់ Dalot មិន​ទាន់​ច្បាស់លាស់​ឡើយ ហើយ​ថ្មីៗ​នេះ Barcelona ក៏​បាន​ទាក់ទង​ជាមួយ​​អ្នក​​តំណាង​របស់​​ខ្សែការពារ​ស្តាំ​រូប​នេះ​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២