បាល់ទាត់អន្តរជាតិ
ប៉ះ Inter Milan ម៉ោង 2 រំលងអាធ្រាតនេះ Barcelona នឹងអវត្តមានកីឡាករសំខាន់ៗ 5 នាក់

ក្លឹបអ្នកមានបុណ្យ Barcelona នឹងអវត្តមានកីឡាករ 5 នាក់ដោយសាររបួសសម្រាប់ការប្រកួត UEFA Champions League របស់ពួកគេទល់នឹង Inter Milan នៅម៉ោង 2 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា)។
កីឡាករទាំង 5 នោះសុទ្ធតែជាកីឡាករសំខាន់ៗ និងជួបបញ្ហារបួស Ronald Araujo (របួសក្រលៀន), Jules Kounde (របួសសរសៃពួរ), Andreas Christensen (របួសកជើង), Memphis Depay (របួសសរសៃពួរ) និង Hector Bellerin (របួសកំភួនជើង)។
ទោះជាយ៉ាងណាក៏ដោយក្លឹបយក្សកាតាឡាន់ Barcelona ទទួលបានខ្សែបម្រើ Franck Kessie ត្រឡប់មកវិញ ដោយកីឡាកររូបនេះ ទើបតែបានជាសះស្បើយពីបញ្ហាភ្លៅដែលបានជួបប្រទះកាលពីសប្តាហ៍មុន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកលោក Xavi Hernandez បាននិយាយថា Kounde អាចនឹងមានវត្តមានវិញសម្រាប់ការប្រកួត EL Clasico ចុងសប្តាហ៍នេះជាមួយនឹងក្លឹប Real Madrid ដែលកំពុងឈរលើកំពូលតារាងដូចគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ14 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi