បាល់ទាត់អន្តរជាតិ
AC Milan បង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើ Ruben Loftus-Cheek របស់ Chelsea

ខ្សែបម្រើ Ruben Loftus-Cheek របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា កំពុងក្លាយជាគោលដៅនៃការចង់បានពីក្លឹប AC Milan។
បើទោះបីជាពេលនេះមានអាយុ 26 ឆ្នាំក៏ដោយ Loftus-Cheek បានបង្ហាញខ្លួនសរុបចំនួន 132 លើកសម្រាប់ក្លឹប Chelsea គ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីត្រូវបានក្លឹបប្រម៉ូតឡើងមកលេងជាមួយក្រុមឈុតធំ។
ទោះបីជាយ៉ាងណាក៏ដោយ Ruben Loftus-Cheek ធ្លាប់បានអវត្តមានជិតពេញមួយរដូវកាលជាមួយនឹងរបួស។ ខ្សែបម្រើរូបនេះក៏បានចំណាយពេលខ្ចីជើងនៅ Crystal Palace និង Fulham ផងដែរ។ ថ្វីបើមិនសូវបានក្លាយជាជម្រើសដំបូងរបស់ក្រុមក៏ដោយ Loftus-Cheek នៅតែមានឱកាសលេងបានច្រើន ក្រោមការដឹកនាំរបស់លោក Thomas Tuchel និងគ្រូបង្វឹកថ្មី Graham Potter។
យោងតាម Calciomercato បានរាយការណ៍ថា ក្លឹប AC Milan បានសង្កេតឃើញពីទម្រង់លេងដ៏រីកចម្រើនចុងក្រោយនេះរបស់ Loftus-Cheek ហើយបានដាក់ការចាប់អារម្មណ៍ និងត្រៀមចរចាចុះហត្ថលេខាលើកីឡាកររូបនេះនៅខែមករាឆ្នាំក្រោយ ពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញជាថ្មីម្ដងទៀត។
របាយការណ៍ដដែលនេះបានអះអាងទៀតថា ប្រធានក្លឹប AC Milan លោក Paolo Maldini និង Ricky Massara បានកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ Loftus-Cheek។ ទោះបីជាយ៉ាងណាក៏ដោយ មានការអះអាងមួយចំនួនលើកឡើងថា ក្លឹបតោខៀវ Chelsea គ្មានបំណងចង់ចែកផ្លូវជាមួយ Loftus-Cheek ឡើយ ដោយរពឹងថា កីឡាកររូបនេះគឺជាអនាគតដ៏វែងឆ្ងាយរបស់ក្លឹប។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ