បាល់ទាត់អន្តរជាតិ
Barcelona កំពុងចាប់អារម្មណ៍លើមិត្តរួមក្រុមជម្រើសជាតិរបស់ Messi ដើម្បីមកជំនួសកន្លែង Busquets

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ និងដាក់ការតាមដានពីស្ថានភាពរបស់ខ្សែបម្រើ Enzo Fernandez របស់ក្លឹប Benfica។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ កំពុងមានភាពលេចធ្លោរយ៉ាងខ្លាំងទាំងការប្រកួតនៅ UEFA Champions League និងការប្រកួតប្រជែងក្នុងលីគ។
Enzo Fernandez ទើបតែបានផ្ទេរពី River Plate ទៅកាន់ Benfica នៅរដូវក្តៅនេះប៉ុណ្ណោះ ប៉ុន្តែកីឡាករវ័យ 21 ឆ្នាំរូបនេះហាក់ដូចជាសម្របខ្លួនបានយ៉ាងឆាប់រហ័សជាមួយក្រុម និងបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យ ក្នុងនាមជាខ្សែបម្រើ។ លើសពីនេះទៅទៀត Enzo Fernandez ត្រូវបានគេសង្កេតឃើញថា គាត់លេងបានយ៉ាងល្អជាមួយនឹងអតីតកីឡាករឆ្នើមរបស់ក្លឹប Barcelona គឺ Lionel Messi នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។
ទន្ទឹមនឹងនេះដែររបាយការណ៍មួយចំនួនបានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona ធ្លាប់បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Fernandez ម្ដងរួចមកហើយ ដោយដាក់តម្លៃស្នើ 15 លានអឺរ៉ូ មុនពេលគាត់ផ្ទេរទៅចូលរួមជាមួយក្លឹបបច្ចុប្បន្ន Benfica។
យ៉ាងណាមិញនៅពេលទ្វារនៃការដោះដូរកីឡាករត្រូវបើកឡើងវិញជាថ្មីម្ដងទៀត នៅខែមករាឆ្នាំក្រោយនេះ Barcelona នឹងព្យាយាមចរចាទិញយក Enzo Fernandez ពី Benfica។ ខ្សែបម្រើរូបនេះ ត្រូវបានគេមើលឃើញថា មានទម្រង់លេងល្អដែលអាចសម្របខ្លួននឹងការលេងបាល់ខ្លីរបស់ Barcelona បាន ហើយគេនឹងក្លាយជាអ្នកជំនួសកន្លែងរបស់ Sergio Busquets។
ដូចគ្នានេះដែរ ប្រសិនបើ Barcelona ព្យាយាមចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែមទៀតនោះ ប្រហែលជាពួកគេមិនអាចនាំយកអតីតខ្សែប្រយុទ្ធស្លាប Lionel Messi ត្រឡប់មកវិញឡើយ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ8 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់