បាល់ទាត់អន្តរជាតិ
Barcelona កំពុងតាមដានខ្សែបម្រើជិតផុតកុងត្រាបីរូប នៅក្របខណ្ឌ Premier League

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់ Youri Tielemans, N’Golo Kante និង Ilkay Gundogan ដែលសុទ្ធតែជាកីឡាករដែលជិតផុតកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។
កុងត្រារបស់ខ្សែបម្រើ Youri Tielemans ជាមួយ Leicester City នឹងត្រូវផុតកំណត់នៅចុងខែមិថុនាឆ្នាំនេះ ខណៈដែល Kante ក៏នឹងផុតកុងត្រាបច្ចុប្បន្នរបស់ខ្លួនជាមួយ Chelsea នៅចុងបញ្ចប់នៃរដូវក្តៅឆ្នាំក្រោយ។
ជាមួយគ្នានៃដែរ Ilkay Gundogan គឺជាកីឡាករម្នាក់ទៀតដែលនឹងត្រូវផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលឆ្នាំ 2022-23 ដោយក្លឹប Manchester City មិនទាន់បានចរចាឲ្យគាត់យល់ព្រមលើការបន្តកុងត្រាថ្មីនៅឡើយទេ។
យោងតាមសារព័ត៌មាន Sport បានឲ្យដឹងថា ក្លឹប Barcelona កំពុងយកចិត្តទុកដាក់ជាពិសេសចំពោះទីផ្សារដោះដូរកីឡាករដែលនឹងបើកឡើងវិញនៅខែមករាឆ្នាំ 2023 និងផ្ដល់ឱកាសដល់ពួកគេក្នុងការនាំយកកីឡាករចំណូលថ្មីដោយមិនចាំបាច់ចំណាយប្រាក់ផ្ទេរ។ ខ្សែបម្រើបីរូបដែលមាន Youri Tielemans, Kante និង Gundogan ត្រូវបានគេមើលឃើញថា ជាជម្រើសដ៏ពិតប្រាកដរបស់ Barcelona។
របាយការណ៍ដដែលនេះក៏បានអះអាងថា ក្លឹបយក្សកាតាឡាន់ Barcelona បានទាក់ទងជាមួយអ្នកតំណាងរបស់ Kante អស់រយៈពេលជាច្រើនខែមកហើយ ដើម្បីពិភាក្សាអំពីការផ្ទេរខ្សែបម្រើសញ្ជាតិបារាំងរូបនេះទៅកាន់ទឹកដី Camp Nou។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi