Connect with us

បាល់ទាត់អន្តរជាតិ

Arsenal កំពុង​សម្លឹង​មើល​ការ​ផ្ទេរ​ខ្សែ​ការពារ​កណ្ដាល​ម្នាក់​របស់​ក្លឹប Frankfurt

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តាម​ដាន​ពី​ស្ថានភាព​កីឡាករ​របស់​ក្លឹប Eintracht Frankfurt គឺ​ខ្សែការពារ​កណ្តាល Evan Ndicka។

កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​បាន​ឆ្លង​កាត់​ជីវិត​ជា​យុវជន​របស់​ក្លឹប AJ Auxerre មុន​ពេល​ផ្លាស់​ទៅ​ប្រទេស​អាឡឺម៉ង់​ក្នុង​ឆ្នាំ 2018 ជា​កន្លែង​ដែល​គាត់​បាន​ក្លាយ​ជា​កីឡាករ​ដែល​លេច​ធ្លោរ​ខ្លាំង។ Ndicka ក៏​ជា​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត Europa League និង​បាន​ជួយ​ឲ្យ​ក្លឹប​របស់​ខ្លួន​ឈ្នះពាន​នេះ​ផង​ដែរកាល​ពី​រដូវកាល​មុន។

ខ្សែការពារ​កម្ពស់ 1.92 ម៉ែត្រ​រូប​នេះ​តែងតែ​ជា​ជម្រើស 11 នាក់​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​ទាំង​អស់​របស់ Frankfurt ទាំង​ការ​ប្រកួត​ក្នុង​លីគ និង​ការ​ប្រកួត​​នៅ UEFA Champions League។ ភាព​លេច​ធ្លោរ​នេះ​ដែរ បាន​ធ្វើ​ឲ្យ Ndicka មាន​ក្ដី​ស្រមៃ​ដោយ​ចង់​បង្ហាញ​ខ្លួន​នៅ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង។ ប៉ុន្តែ​យ៉ាង​ណា​ក្ដី គាត់​លេច​ធ្លោរ​តែ​នៅ Bundesliga ប៉ុណ្ណោះ និង​មិន​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​លោក Didier Deschamps ឡើយ។

របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប AS Roma ក៏​បាន​ចាប់​អារម្មណ៍​លើ​ខ្សែ​ការពារ​រូប​នេះ​ដែរ ប៉ុន្តែ Frankfurt មិន​ចង់​លក់​កីឡាករ​រូប​នេះ​ឡើយ ហើយ​ពួក​គេ​សង្ឃឹម​ថា នឹង​អាច​ចុះហត្ថលេខា​លើ​ការ​បន្ត​កុងត្រា​ថ្មី​របស់ Ndicka។ ទន្ទឹម​នឹង​នេះ ក្លឹប​កាំភ្លើង​ធំ Arsenal ក៏​ជា​ក្លឹប​ដែល​ត្រៀម​នឹង​ចែចង់​លើ Ndicka ដែរ ហើយ​តាម​ការ​វិភាគ​បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ​អាច​នឹង​ក្លាយ​ជា​ជម្រើស​មួយ​ដែល​ខ្សែការពារ​រូប​នេះ​ចង់​ទៅ​ចូលរួម​ជា​មួយ។ ប្រសិន​បើ​គ្មាន​ឧបសគ្គ​ណា​មួយ​រារាំង​ទេ​នោះ Ndicka នឹង​ក្លាយ​ជា​កីឡាករ​របស់ Arsenal នៅ​ខែ​មករា​ខាងមុខ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២