Connect with us

បាល់ទាត់អន្តរជាតិ

Gavi ឈ្នះពាន​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត Kopa Trophy ប្រចាំ​ឆ្នាំ 2022

Published

on

ខ្សែបម្រើ Gavi របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​​ល្អបំផុត​អាយុ​ក្រោម 21 ឆ្នាំ Kopa Trophy សម្រាប់​រដូវកាល​ឆ្នាំ 2021/2022។ កីឡាករ​វ័យ 18 ឆ្នាំ​រូប​នេះ បាន​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​លេច​ធ្លោរ និង​តែងតែ​ជា​កីឡាករ​សំខាន់​មិន​អាច​ខ្វះបាន​របស់​ក្លឹប​យក្ស​កាតាឡាន់ Barcelona។

Pablo Gavi បាន​បង្ហាញ​ខ្លួន 47 ប្រកួត ក្នុង​រដូវកាល​ដំបូង​របស់​គាត់​ជា​មួយ​ក្រុម​ឈុត​ធំ។ ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ កាន់​តែ​ក្លាយ​ជា​តួអង្គ​សំខាន់​ថែម​ទៀត បន្ទាប់​ពី​ការ​តែងតាំង​លោក Xavi Hernandez ជា​គ្រូ​បង្វឹក​ថ្មី។ ជាមួយ​គ្នា​នេះ​ដែរ Gavi ក៏​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ ដោយ​បាន​បង្ហាញ​ខ្លួន​ជាលើក​ដំបូង​ឲ្យ​ប្រទេស​អេស្ប៉ាញ​ក្នុង​ខែ​តុលា ឆ្នាំ 2021 និង​លេង​បាន 12 ប្រកួត​រួច​មក​ហើយ។

ដោយ​ឡែក​អតីត​អ្នក​ឈ្នះ​ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំ​មុន (2021) គឺ Pedri ដែល​ជា​មិត្ត​រួម​ក្រុម​របស់ Gavi ផង​ដែរ។ យ៉ាង​ណា​ខ្សែបម្រើ Pedri មិន​ទាន់​លើស​អាយុ​សម្រាប់​ការ​ប្រជែង​ពាន​នេះ​ឡើយ ប៉ុន្តែ​គាត់​មិន​ត្រូវ​បាន​តែងតាំង​នៅ​ឆ្នាំ​នេះ​ទេ បន្ទាប់​ពី​ចំណាយ​ពេល​វេលា​ជាច្រើន​ជាមួយ​នឹង​របួស​កាល​ពី​រដូវកាល 2021/2022។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២