បាល់ទាត់អន្តរជាតិ
បារាំង តាមទាន់កំណត់ត្រារបស់អាហ្សង់ទីន ដែលជាប្រទេសមានកីឡាករឈ្នះពាន Ballon d’Or ច្រើនជាងគេ
ពានរង្វាន់ Ballon d’Or គឺជាពានកីឡាករឆ្នើមបំផុត និងជាក្ដីប្រាថ្នារបស់កីឡាករគ្រប់រូប។ ពាននេះចាប់ផ្ដើមបង្កើតជាលើកដំបូងនៅក្នុងឆ្នាំ 1956 និងកំណត់យកអ្នកឈ្នះតែម្នាក់ប៉ុណ្ណោះ ហើយកីឡាករនោះទៀតសោតគឺជាកីឡាករដែលមានទម្រង់លេងលេចធ្លោរខ្លាំងក្នុងរយៈពេលពេញមួយរដូវកាល។
ម្ចាស់ជ័យលាភីប្រាំពីរសម័យកាល Lionel Messi បានក្លាយជាកីឡាករតែម្នាក់គត់ដែលឈ្នះពាននេះច្រើនជាងគេ និងតាមពីក្រោយដោយគូប្រជែងប្រាំសម័យកាល Cristiano Ronaldo។ ទោះជាងយ៉ាងណា សម្រាប់ឆ្នាំ 2022 នេះ Lionel Messi មិនមានក្នុងបញ្ជីឈ្នោះនៃការប្រជែងពាននេះឡើយ ខណៈដែល Cristiano Ronaldo ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 20។
ដោយឡែកបន្ទាប់ពី Karim Benzema បានឈ្នះពាន Ballon d’Or នៅឆ្នាំនេះ ប្រទេសបារាំង, អាហ្សង់ទីន, ហូឡង់, ព័រទុយហ្គាល់ និង អាឡឺម៉ង់ មានកំណត់ត្រាកីឡាករដែលឈ្នះពាន 7 ដងស្មើគ្នា។ ប៉ុន្តេអ្វីដែលខុសប្លែកជាងគេនោះ គឺអាហ្សង់ទីន ដោយពាន Ballon d’Or ទាំងអស់របស់គេឈ្នះតែលើកីឡាករម្នាក់ប៉ុណ្ណោះ គឺ Lionel Messi ហើយសូម្បីតែ Diego Maradona ក៏មិនធ្លាប់បានកាន់ពាននេះដែរ។
សម្រាប់ប្រទេសបារាំង កីឡាករដែលធ្លាប់ឈ្នះ Ballon d’Or មានដូចជា Raymond Kopa, Michel Platini, Jean-Pierre Papin, Zinedine Zidane និង Karim Benzema។ ឆ្នាំដែលកីឡាកររបស់ពួកគេឈ្នះនោះគឺ 1958, 1983, 1984, 1985, 1991, 1998 និង 2022។
ប្រទេសផ្សេងទៀតដែលធ្លាប់ឈ្នះ Ballon d’or 7 ដងដែរនោះ គឺហូឡង់៖ កីឡាករដែលធ្លាប់ឈ្នះមាន Johan Cruyff, Ruud Gullit, Marco van Basten។ ព័រទុយហ្គាល់៖ កីឡាករដែលធ្លាប់ឈ្នះមាន Eusebio, Luis Figo, Cristiano Ronaldo។ អាឡឺម៉ង់៖ កីឡាករដែលធ្លាប់ឈ្នះមាន Gerd Muller, Franz Beckenbauer, Karl-Heinz Rummenigge, Lothar Matthaus, Matthias Sammer។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!