Entertainment
គ្រូ Wolverhampton អះអាងថា Ruben Neves សមនឹងលក់ចេញក្នុងតម្លៃ 100 លានផោន

អ្នកចាត់ការទូទៅរបស់ក្លឹប Wolverhampton Wanderers លោក Bruno Lage បានលើកឡើងដោយសង្កត់ធ្ងន់ថា គាត់ជឿជាក់លើខ្សែបម្រើ Ruben Neves ដោយរូបគេ គួរតែត្រូវបានលក់ចេញក្នុងតម្លៃ 100 លានផោន។
យ៉ាងណាមិញ កីឡាករវ័យ 25 ឆ្នាំ Ruben Neves បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ទេរចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ដើម្បីទទួលបានបទពិសោធន៍ថ្មីដែលស្ថិតនៅកម្រិតខ្ពស់ជាងមុន។ លើសពីនេះទៅទៀត មានរបាយការណ៍មួយចំនួនបានលើកឡើងថា ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបមួយ ក្នុងចំណោមក្លឹបធំៗផ្សេងទៀត កំពុងត្រៀមចង់ធ្វើការចុះហត្ថលេខាលើគាត់នៅរដូវក្តៅនេះ ប្រសិនបើតម្លៃផ្ទេរ អាចទទួលយកបាន។
ទោះជាយ៉ាងណាក៏ដោយ ក្លឹបបិសាចក្រហម Manchester United កំពុងផ្តោតលើការនាំយក Declan Rice របស់ West Ham ខណៈដែលចំណាប់អារម្មណ៍របស់ពួកគេលើ Ruben Neves ស្ថិតនៅជម្រើសបន្ទាប់។
កីឡាករសញ្ជាតិព័រទុយហ្គាល់ Ruben Neves នៅមានកុងត្រាពីរឆ្នាំប៉ុណ្ណោះជាមួយ Wolverhampton ដែលអាចជាឱកាសចុងក្រោយដ៏ល្អបំផុតមួយរបស់ Wolves ក្នុងការលក់គាត់ចេញ ជាមួយនឹងតម្លៃខ្លួនដែលអាចនឹងថ្លៃដូចការចង់បានផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi