បាល់ទាត់អន្តរជាតិ
Karim Benzema ប្រាប់ថា គាត់នឹងចូលនិវត្តន៍នៅ Real Madrid

ខ្សែប្រយុទ្ធ Karim Benzema បានប្រកាសថា គាត់មានបំណងនឹងចង់ចូលនិវត្តន៍ក្នុងនាមជាកីឡាកររបស់ក្លឹបអធិរាជស Real Madrid។
ដោយឡែកកីឡាករវ័យ 34 ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Ballon d’Or ជាលើកដំបូងរបស់គាត់សម្រាប់ឆ្នាំ 2022 នៅក្នុងពិធីប្រគល់ពានកាលពីម្សិលមិញនៅទីក្រុងប៉ារីស បន្ទាប់ពីគាត់បានជួយឲ្យក្លឹប Real Madrid ឈ្នះពានធំៗពីរក្នុងមួយរដូវកាលដែលមាន La Liga និង UEFA Champions League កាលពីរដូវកាលមុន។
ជាមួយគ្នានេះដែរ Karim Benzema បានស៊ុតបញ្ចូលទីបាន 44 គ្រាប់ និង Assist 15 ដងក្នុង 46 ប្រកួតកាលពីរដូវកាលមុន។ គាត់បានចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីឆ្នាំ 2022-2023 ដ៏ល្អផងដែរ ដោយស៊ុតបាន 5 គ្រាប់ ក្នុងការបង្ហាញខ្លួន 10 ប្រកួត ទោះបីជាជួបបញ្ហារបួសសាច់ដុំខ្លះៗក៏ដោយ។
ថ្លែងទៅកាន់វិទ្យុ Onda Cero បន្ទាប់ពីបានឈ្នះពាន Ballon d’Or ហើយនោះ Benzema បានបញ្ជាក់ថា គាត់ចង់បញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅ Santiago Bernabeu និងបាននិយាយបន្ថែមទៀតថា គាត់មានក្ដីសុបិនបីគឺ ទិញផ្ទះឲ្យម្តាយរបស់គាត់, លេងឲ្យក្លឹប Real Madrid និងឈ្នះពាន Ballon d’Or។ យ៉ាងណា យើងឃើញថា បំណងប្រាថ្នាទាំងបីរបស់ Karim Benzema បានសម្រេចអស់ទៅហើយ។
គួររំលឹកផងដែរថា ក្លឹប Real Madrid បានចំណាយប្រាក់ 31.5 លានផោន ដើម្បីនាំយក Benzema ពី Lyon មកកាន់ទឹកដីអេស្ប៉ាញកាលពីឆ្នាំ 2009 ហើយខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន 328 គ្រាប់ និង 160 Assists ក្នុងការបង្ហាញខ្លួនសរុប 615 ប្រកួត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi