បាល់ទាត់អន្តរជាតិ
លោក Florentino Perez បញ្ជាក់ថា គាត់ឈប់ខ្វល់នឹងរឿងរបស់ Kylian Mbappe ទៀតហើយ

ប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez បានអះអាងថា គាត់លែងមានចំណាប់អារម្មណ៍ក្នុងការនាំយក Kylian Mbappe មកកាន់ទឹកដី Santiago Bernabeu ទៀតហើយ។
កាលពីរដូវក្ដៅកន្លងទៅក្លឹប Real Madrid បានរំពឹងទុកយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើ Kylian Mbappe និងព្យាយាមបញ្ចុះបញ្ចូលគាត់យ៉ាងលំបាក ប៉ុន្តែទីបំផុតខ្សែប្រយុទ្ធរូបនេះបានជ្រើសរើសដោយបន្តការស្នាក់នៅជាមួយក្លឹប Paris Saint-Germain ជាមួយនឹងកុងត្រាបីរដូវកាលបន្ថែមទៀត។
Kylian Mbappe បានចាប់ផ្តើមរដូវកាលថ្មី 2022-2023 ក្នុងទម្រង់លេងល្អដូចកាលពីមុនដដែល ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ពីការបង្ហាញខ្លួន 14 ប្រកួត និងចាប់ដៃគូលេងបានយ៉ាងកល្អនៅតំបន់ប្រយុទ្ធជាមួយ Lionel Messi និង Neymar Jr។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីៗនេះបានឲ្យដឹងថា ក្លឹបយក្សបារាំង PSG ត្រូវបាន Kylian Mbappe ចោទថា បានធ្វើរឿងមួយចំនួនដែលក្បត់សន្យាជាមួយគាត់ ដែលសន្យានោះពួកគេបាននិយាយជាមួយ Mbappe ក្នុងអំឡុងពេលលួងលោមឲ្យគាត់បន្តកុងត្រាថ្មីជាមួយក្លឹប។ ទាំងនេះបានធ្វើឲ្យ Kylian Mbappe ខឹង និងកំពុងស្វែងរកការចាកចេញនៅក្នុងខែមករា ខាងមុខ។
Real Madrid និង Liverpool ត្រូវបានគេចាត់ទុកថា ជាគូប្រជែងនឹងគ្នាសម្រាប់ការចុះហត្ថលេខាលើ Mbappe ប៉ុន្តែប្រធានក្លឹប Real Madrid លោក Florentino Perez បញ្ជាក់ថា លោកមិនមានចំណាប់អារម្មណ៍ក្នុងការបន្តការតាមប្រមាញ់ខ្សែប្រយុទ្ធរូបនេះបន្តទៀតឡើយ។ ដូចគ្នានេះដែរបុរសវ័យ 75 ឆ្នាំរូបនេះជឿជាក់ថា Vinicius Junior និង Rodrygo គឺជាកីឡាករដែលមានសក្តានុពលគ្រប់គ្រាន់ក្នុងការដណ្តើមពានរង្វាន់ និងជាអនាគតដ៏វែងឆ្ងាយរបស់ក្លឹប។
លោក Florentino Perez បានប្រាប់អ្នកយកព័ត៌មាននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Ballon d’Or កាលពីពេលថ្មីៗនេះថា៖ “ខ្ញុំមិនធុញទ្រាន់នឹងពាក្សចចាមអារ៉ាមរបស់ Kylian Mbappe នោះទេ ព្រោះខ្ញុំមិនបានសូម្បីតែអានវា”។
ប្រធានក្លឹបរូបនេះបានបន្ថែមទៀតថា៖ “យើងមានកីឡាករដែលជាអនាគតដ៏អស្ចារ្យ។ Vinicius Jr និង Rodrygo Goes គឺជាកីឡាករឆ្នើមពិតៗ។ ខ្ញុំមើលឃើញថាពួកគេជាអ្នកដែលឈ្នះ Ballon d’Or នាពេលអនាគត”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega