បាល់ទាត់អន្តរជាតិ
អតីតខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Aston Villa ប្រាប់ឲ្យ Cristiano Ronaldo រៀនសូត្រតាម Lionel Messi

អតីតខ្សែប្រយុទ្ធរបស់ក្លឹប Aston Villa គឺលោក Gabriel Agbonlahor បានផ្តល់ដំបូន្មានដល់កីឡាករ Cristiano Ronaldo ឲ្យរៀនសូត្រពី Lionel Messi ទាក់ទងនឹងការបញ្ចេញប្រតិកម្មនៅពេលគ្រូបង្វឹកប្ដូរចេញ រឺមិនដាក់ឲ្យចូលលេង។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ 37 ឆ្នាំរូបនេះត្រូវបានគ្រូបង្វឹកប្ដូរចេញនៅនាទីទី 72 ពេលដែលក្លឹបបិសាចក្រហមប៉ះជាមួយ Newcastle United ដែលពេលនោះ បង្កឲ្យមានការប្រតិកម្មបង្ហាញពីការខកចិត្តពី Cristiano Ronaldo ផងដែរ។
ជាមួយគ្នានោះ Cristiano Ronaldo បានគ្រវីក្បាល ខណៈពេលកំពុងរត់ចេញពីទីលាន ក្នុងស្ថានភាពមិនពេញចិត្ត ហើយវាជាហេតុផលដ៏ធំដែល Gabriel Agbonlahor រិះគន់លើរឿងនេះ។ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Gabriel Agbonlahor បានប្រាប់ talkSPORT ថា៖ “ប្រសិនបើ Cristiano Ronaldo មិនបានបង្ហាញខ្លួនក្នុងការប្រកួតទេនោះ ពួកគេក៏មានកីឡាករល្អៗជាច្រើនទៀតផងដែរ។ Elanga និង Rashford ក៏អាចដាក់ឲ្យចូលលេងបានដូចគ្នា”។
Agbonlahor បាននិយាយបន្ថែមទៀតថា៖ “ខ្ញុំបានមើលការប្រកួតរបស់ PSG ជាច្រើន ហើយ Messi ត្រូវបានគេប្ដូរចេញគ្រប់ការប្រកួត។ គាត់មិនមានកាយវិការអ្វីទេ។ គាត់ដើរចេញ ហើយចាប់ដៃគ្រូបង្វឹករបស់ខ្លួន រួចអង្គុយនៅកៅអី។”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi