បាល់ទាត់អន្តរជាតិ
Zidane លើកឡើងថា Karim Benzema គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតរបស់បារាំង

អតីតគ្រូបង្វឹកលោក Zinedine Zidane បានលើកឡើងពីការយល់ឃើញរបស់គាត់ថា Karim Benzema គឺជាខ្សែប្រយុទ្ធល្អបំផុតរបស់បារាំង។
យ៉ាងណាមិញកីឡាករវ័យ 34 ឆ្នាំ Karim Benzema បានឈ្នះពានរង្វាន់ Ballon d’Or សម្រាប់ឆ្នាំ 2022 នេះកាលពីយប់ថ្ងៃច័ន្ទកន្លងទៅថ្មីៗនេះ។ Karim Benzema បានឈ្នះពាននេះបន្ទាប់ពីបង្ហាញទម្រង់លេងដ៏ល្អជាមួយ Real Madrid កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 44 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 15 ដង ក្នុងការបង្ហាញខ្លួន 46 ប្រកួត។
នៅពេលត្រូវបានគេសួរថា Benzema ជាខ្សែប្រយុទ្ធល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់បារាំងរឺយ៉ាងណា? ពេលនោះ Zidane បាននិយាយថា៖ “ខ្ញុំមិននិយាយថា គាត់ល្អបំផុតនោះទេ ព្រោះគ្រប់គ្នាមានកីឡាករដែលខ្លួនពេញចិត្ត។ អ្នកខ្លះនឹងប្រាប់ថា ខ្សែប្រយុទ្ធល្អបំផុតគឺ Jean-Pierre Papin… អ្នកផ្សេងទៀតនឹងប្រាប់អ្នកអំពី Michel Platini… ប៉ុន្តែសម្រាប់ខ្ញុំគឺ Karim Benzema ព្រោះខ្ញុំធ្លាប់បានធ្វើការជាមួយគាត់ ហើយខ្ញុំដឹងពីសមត្ថភាពរបស់គាត់”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!