Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid លុត​ក្រុម​ភ្ញៀវ Sevilla 3-1 និង​បន្ត​ឈរ​នៅ​កំពូល​តារាង LaLiga (មានវីដេអូ)

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ក្លឹប​អធិរាជស Real Madrid បាន​ធ្វើ​ការ​ប្រកួត​យក​ឈ្នះ​ក្រុម​ដែល​មាន​សមត្ថភាព​ខ្លាំង​គួរ​សម Sevilla FC ក្នុង​លទ្ធផល 3 ទល់​នឹង 1 ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ​លីគ​កំពូល​របស់​អេស្ប៉ាញ La Liga។

ជ័យ​ជម្នះ​នេះ​ដែរ បាន​ធ្វើ​ឲ្យ Real Madrid បន្ត​ឈរ​នៅ​កំពូល​តារាង​ដដែល ដោយ​ដាច់​ពិន្ទុ​ពីក្រុម​​លេខ​ពីរ Barcelona ចំនួន 6 ពិន្ទុ។ ដូចគ្នា​នេះ​ដែរ គិត​ចាប់​តាំង​ពី​រដូវកាល​ថ្មី​បាន​ចាប់​ផ្ដើម​មក Real Madrid មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​ឡើយ សម្រាប់​ការ​ប្រកួត​នៅ La Liga ដោយ​ឆ្លង​កាត់ 11 ប្រកួត ឈ្នះ 10 និង​ស្មើ 1។

យ៉ាង​ណា​មិញ​គ្រាប់​បាល់​បើក​ឆាក​នៅ​ក្នុង​ការ​ប្រកួត​របស់ Real Madrid ជាមួយ Sevilla គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Luka Modric នៅ​នាទី​ទី 5 ដែល​ជា​ការ​សហការ​បញ្ជូន​បាល់​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Vinicius Junior។

ដោយ​ឡែក Sevilla បាន​តាម​ស្មើ​វិញ​នៅ​ដើម​តង់​ទី 2 តាម​រយៈ​ការ​រក​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Erik Lamela។ ក្រោយ​មក​ទៀត Real Madrid បាន​បន្ត​សម្រុក​រហូត​អាច​ស៊ុត​បានពីរ​គ្រាប់​បន្ថែម​ទៀត​ទៅ​លើ​គូ​ប្រកួត​ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់ Lucas Vazquez នៅ​នាទីទី 79 និង Federico Valverde នៅ​នាទីទី 81។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម៖

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២