បាល់ទាត់អន្តរជាតិ
តំណែងគ្រូបង្វឹករបស់លោក Jurgen Klopp កាន់តែឡើងកំដៅ បន្ទាប់ពីចាញ់ក្រុមបាតតារាង Nottingham Forest 1-0

ការប្រកួតកាលពីរំលងអាធ្រាតយប់មិញនេះ ក្រុមហង្សហម Liverpool បានចាញ់ក្លឹប Nottingham Forest ក្នុងលទ្ធផល 1 ទល់នឹង 0 ខណៈដែល Nottingham Forest ជាក្រុមក្បែរបាតតារាងរបស់ Premier League ទៅហើយ។ មួយគ្រាប់នៅក្នុងការប្រកួតនោះ ជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Taiwo Awoniyi។
រដូវកាលនេះមិនមែនជារដូវកាលដ៏ប្រសើររបស់ក្លឹបហង្សក្រហម Liverpool ឡើយ ថ្វីត្បិតតែពួកគេបានចំណាយប្រាក់មួយចំនួនទៅលើការនាំយកកីឡាករចំណូលថ្មីក៏ដោយ។ ដូចគ្នានេះដែរ មជ្ឈដ្ឋានបាល់ទាត់ក៏កំពុងសម្លឹងមើលឃើញថា តំណែងជាគ្រូបង្វឹករបស់លោក Jurgen Klopp កំពុងឡើងកំដៅជាខ្លាំង។
ក្លឹបបាល់ទាត់មួយចំនួននៅ Premier League បានបណ្ដេញគ្រូបង្វឹកចេញពីតំណែងជាបន្តបន្ទាប់ ដែលក្លឹបទាំងនោះមានដូចជា តោខៀវ Chelsea និង Aston Villa ជាដើម។ ផ្ទុយមកវិញលោក Jurgen Klopp ក៏ស្ថិតក្នុងស្ថានភាពមិនសូវល្អដែរ ប៉ុន្តែក្លឹបក៏ពិបាកនឹងដាក់បន្ទុកទៅលើគ្រូបង្វឹករូបនេះ ព្រោះបច្ចុប្បន្នមានកីឡាករសំខាន់ៗជាច្រើនរបស់ពួកគេកំពុងរងរបួស។
យ៉ាងណាមិញថ្លែងបន្ទាប់ពីការប្រកួតជាមួយ Nottingham Forest បញ្ចប់ទៅលោក Jurgen Klopp បានទទួលស្គាល់ថា ក្រុមរបស់គាត់លេងមិនសូវបានល្អឡើយ ប៉ុន្តែគាត់ក៏មានការខកចិត្តផងដែរ ដែលកីឡាកររបស់ខ្លួនបានខកខានឱកាសជាច្រើនដើម្បីទទួលបាន 3 ពិន្ទុពីការប្រកួតនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ