បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមនាំយក Inigo Martinez មកពង្រឹងនៅតំបន់ការពារកណ្ដាល

ជាថ្មីម្ដងទៀត ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាតាមចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់ក្លឹប Athletic Bilbao គឺកីឡាករ Inigo Martinez ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញនៅខែមករាខាងមុខ។
កុងត្រារបស់កីឡាករវ័យ 31 ឆ្នាំ Inigo Martinez ជាមួយក្លឹប Athletic Bilbao នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ហើយគាត់ទំនងជានឹងបដិសេធក្នុងការចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះពិតជាបើកចិត្តក្នុងការផ្ទេរមក Barcelona ស្របពេលដែលកុងត្រារបស់គាត់ជិតផុត និងជាឱកាសដ៏ល្អមួយផងដែរ។
កាលពីរដូវក្ដៅកន្លងទៅ Barcelona ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការចុះហត្ថលេខាលើ Inigo Martinez ហើយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរកីឡាកររូបនេះដែរ ប៉ុន្តែមិនអាចសម្រេចបាន ព្រោះគ្រប់យ៉ាងមិនអាចបញ្ចប់នៅមុនពេលទីផ្សារដោះដូរកីឡាករបានបិទ។
ទោះជាយ៉ាងណាក៏ដោយយោងទៅតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា ក្លឹបយក្សនៅកាតាឡាន់នឹងរៀបចំផែនការរបស់ពួកគេបន្តទៀត ដើម្បីចុះហត្ថលេខាលើ Martinez ក្នុងអំឡុងខែមករាឆ្នាំក្រោយនេះ។ ដូចគ្នានេះដែរលោក Xavi Hernandez ដែលជាគ្រូបង្វឹករបស់ក្លឹប Barcelona ពិតជាពេញចិត្តនូវទេពកោសល្យ, បទពិសោធន៍ និងអត្តចរិតរបស់ Inigo Martinez ហើយកីឡាកររូបនេះក៏ជាអនាគតរបស់ក្រុមជម្រើសជាតិអេស្ប៉ាញថែមទៀតផង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi