បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមចូលរួមក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើ Diogo Dalot

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងឈានចូលក្នុងការប្រជែងជាមួយក្លឹបអ្នកមានបុណ្យ Barcelona លើការតាមប្រមាញ់ខ្សែការពារស្លាប Diogo Dalot ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់បិសាចក្រហម Manchester United។
យ៉ាងណាមិញបច្ចប្បន្នកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានក្លាយជាខ្សែការពារស្តាំដ៏ល្អបំផុតមិនអាចខ្វះបានរបស់ក្លឹបបិសាចក្រហម និងតែងតែបង្ហាញខ្លួនក្នុងជម្រើសដំបូង គិតចាប់តាំងពីការចាកចេញរបស់លោក Ole Gunnar Solskjaer មកម្ល៉េះ។
Diogo Dalot គឺជាកីឡាករដែលបង្ហាញខ្លួននៅលើទីលានបានជាប់លាប់បំផុតសម្រាប់ក្រុម ក្នុងយុទ្ធនាការឆ្នាំ 2022-2023 នេះ ដោយបង្ហាញខ្លួនចំនួន 15 ប្រកួត នៅគ្រប់ការប្រកួតប្រជែងទាំងអស់របស់ក្លឹប។ ស្របពេលជាមួយគ្នានេះដែរ កុងត្រាបច្ចុប្បន្នរបស់ខ្សែការពាររូបនេះនៅ Old Trafford នឹងត្រូវផុតកំណត់ឆាប់ៗនេះហើយ គឺនៅខែមិថុនា ឆ្នាំ 2023។
ក្លឹបបិសាចក្រហម Manchester United មានជម្រើសក្នុងការបន្តកុងត្រាគាត់រហូតដល់ខែមិថុនា ឆ្នាំ 2024 ប៉ុន្តែការពិភាក្សាបន្តកុងត្រារយៈពេលខ្លីបែបនេះ ប្រហែលជាមិនស្ថិតក្នុងការចង់បានរបស់ Diogo Dalot ឡើយ។ បិសាចក្រហមនឹងពិភាក្សាកុងត្រាថ្មីមួយជាមួយខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះនៅក្រោយពេលនៃការប្រកួត World Cup បញ្ចប់ទៅ។
ដោយឡែកស្ថិតក្នុងស្ថានភាពបែបនេះធ្វើឲ្យក្លឹប Barcelona កំពុងផ្ដោតអារម្មណ៍ខ្លាំងទៅលើគោលដៅ ដោយចង់បាន Diogo Dalot ហើយមិនចាំបាច់ចំណាយប្រាក់ផ្ទេរ។ មិនតែប៉ុណ្ណោះរបាយការណ៍ពី The Mirror ទើបតែបានរាយការណ៍ថា Real Madrid ក៏ចង់បានខ្សែការពាររូបនេះដែរ។ របាយការណ៍ដដែលនេះក៏បានអះអាងដែរថា ដំបូងឡើយ Real Madrid ចង់បាន Joao Cancelo ប៉ុន្តែក្លឹប Manchester City បានបដិសេធ និងមិនឲ្យកីឡាកររបស់ពួកគេចាកចេញឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona