បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Aston Villa ប្រកាសតែងតាំងលោក Unai Emery ជាគ្រូបង្វឹកថ្មី

កាលពីប៉ុន្មានម៉ោងមុននេះក្លឹប Aston Villa បានបញ្ជាក់ថា លោក Unai Emery នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបចាប់ពីពេលនេះតទៅ។ ដោយឡែកដំបូងឡើយ Aston Villa បានសម្លឹងមើលដោយចង់តែងតាំងគ្រូបង្វឹករបស់ក្លឹប Sporting CP លោក Ruben Amorim ជាអ្នកស្នងតំណែងរបស់ Steven Gerrard ប៉ុន្តែគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបដិសេធ និងមិនមានបំណងចង់កាន់តំណែងនៅ Villa Park ទេ។
អតីតគ្រូបង្វឹករបស់ក្លឹប Arsenal រូបនេះបានចាកចេញពីតំណែងជាគ្រូបង្វឹករបស់ក្លឹប Villarreal ដើម្បីមកដឹកនាំ Aston Villa ដែលជាការវិលត្រឡប់មកកាន់ទឹកដី Premier League វិញ បន្ទាប់ពីបានឃ្លាតឆ្ងាយអស់រយៈពេលជិតបីឆ្នាំ គិតចាប់តាំងពីការចាកចេញពីកីឡដ្ឋាន Emirates។
Aston Villa មិនបានបញ្ជាក់ពីរយៈពេលនៃកិច្ចព្រមព្រៀងជាមួយលោក Unai Emery នោះទេ ប៉ុន្តែប្រភពជាច្រើនបានអះអាងថា ក្លឹប Villarreal តម្រូវឲ្យពួកគេបង់ប្រាក់មួយចំនួនលើការផ្ទេរគ្រូបង្វឹកវ័យ 50 ឆ្នាំរូបនេះ ព្រោះគាត់នៅជាប់កុងត្រាជាមួយពួកគេ។ Unai Emery នឹងចាប់ផ្តើមការងារថ្មីជាគ្រូរបស់ Aston Villa នៅថ្ងៃទី 01 ខែវិច្ឆិកា ខែក្រោយនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល