បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូប ដែលធ្លាប់ឈ្នះពាន Ballon d’Or ច្រើនជាងគេក្នុងពិភពបាល់ទាត់
Karim Benzema បានក្លាយជាម្ចាស់ពាន Ballon d’Or ឆ្នាំ 2022 ដែលការប្រកាសបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីសប្ដាហ៍មុន។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនដល់កីឡាករបាល់ទាត់ដែលធ្វើបានល្អបំផុតក្នុងមួយរដូវកាលដោយទស្សនាវដ្ដីព័ត៌មានបារាំង France Football។
ដោយឡែក Ballon d’Or ជាពានរង្វាន់បុគ្គលដ៏មានកិត្យានុភាពបំផុតនៅក្នុងពិភពបាល់ទាត់។ អ្នកឈ្នះ Ballon d’Or ត្រូវបានជ្រើសរើសយ៉ាងសុក្រិត ដោយអ្នកបោះឆ្នោតជាបេក្ខភាពរួមបញ្ចូលគ្នានៃអ្នកតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយ ប្រធានក្រុម និងគ្រូបង្វឹក។ យ៉ាងណាពេលនេះ យើងមកមើលកីឡាករ 5 រូបដែលបានឈ្នះពាន Ballon d’Or ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។
5. ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Marco van Basten – ឈ្នះបាន 3 Ballon d’Or
4. ខ្សែបម្រើសញ្ជាតិបារាំង Michel Platini – ឈ្នះបាន 3 Ballon d’Or
3. ខ្សែបម្រើប្រយុទ្ធសញ្ជាតិហូឡង់ Johan Cruyff – ឈ្នះបាន 3 Ballon d’Or
2. ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo – ឈ្នះបាន 5 Ballon d’Or
1. ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi – ឈ្នះបាន 7 Ballon d’Or
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
Barcelona ត្រៀមឆ្មក់ឱកាសចុះហត្ថលេខាលើ Rafael Leao
-
បាល់ទាត់អន្តរជាតិ5 days ago
គ្រូបង្វឹកទី 2 នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដែលអាចនឹងត្រូវក្លឹបបណ្ដេញចេញនាពេលឆាប់ៗខាងមុខ
-
បាល់ទាត់អន្តរជាតិ5 days ago
ស្ថានភាពផ្លាស់ប្ដូរខ្លាំង! Barcelona ត្រៀមបន្តកុងត្រាថ្មីជាមួយ Raphinha