បាល់ទាត់អន្តរជាតិ
PSG លុតក្រុមភ្ញៀវ Maccabi Haifa 7 ទល់នឹង 2 (មានវីដេអូ)

ក្លឹបយក្សបារាំង Paris Saint-Germain បានឆ្លងផុតវគ្គចែកពូល និងឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីបានលុតក្រុមភ្ញៀវ Maccabi Haifa យ៉ាងចាស់ដៃក្នុងលទ្ធផល 7 ទល់នឹង 2។
ដោយឡែកខ្សែប្រយុទ្ធឆ្នើម Lionel Messi និង Kylian Mbappe ជាម្ចាស់គ្រាប់បាល់ពីរគ្រាប់ដូចគ្នា ខណៈដែលបីគ្រាប់ទៀតគឺជាការស៊ុតបញ្ចូលទីពី Neymar, Carlos Soler និងគ្រាប់បាល់ចូលទីខ្លួនឯងពីខ្សែការពារ Sean Goldberg។
ជាមួយគ្នានេះដែរ Lionel Messi បានក្លាយជាកីឡាករល្អប្រចាំការប្រកួត បន្ទាប់ពីគាត់បានបង្ហាញនូវទម្រង់លេងដ៏ល្អ ដោយស៊ុតបញ្ចូលទី 2 គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន 2 ដង។ រដូវកាលនេះ Lionel Messi ស៊ុតបញ្ចូលទីបាន 4 គ្រាប់ ក្នុងការបង្ហាញខ្លួន 4 ប្រកួតនៅ UEFA Champions League។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole