បាល់ទាត់អន្តរជាតិ
វីរបុរសក្លឹបបិសាចក្រហម Peter Schmeichel ជឿជាក់ថា PSG នឹងមិនអាចឈ្នះ UCL នៅរដូវកាលនេះទេ ព្រោះ…

វីរបុរសក្លឹបបិសាចក្រហម Manchester United លោក Peter Schmeichel ជឿជាក់ថា ក្លឹបយក្សបារាំង Paris Saint-Germain (PSG) នឹងមិនអាចឈ្នះពានរង្វាន់ UEFA Champions League នៅរដូវកាលនេះទេ ដោយសារប្រព័ន្ធការពាររបស់ពួកគេលេងមិនបានល្អ។
ដោយឡែកលោក Peter Schmeichel បានលើកឡើងបែបនេះ បន្ទាប់ពី PSG បានយកឈ្នះក្នុងលទ្ធផល 7-2 នៅក្នុងការប្រកួត UEFA Champions League ទៅលើក្លឹប Maccabi Haifa កាលពីរំលងអាធ្រាតយប់មិញ។
ជាមួយគ្នានេះដែរក្រុមរបស់លោក Christophe Galtier មានភាពល្អប្រសើរ នៅតំបន់ប្រយុទ្ធ ប៉ុន្តែពួកគេនៅមានប្រព័ន្ធនៃការការពារខ្សោយ ខណៈដែលក្លឹប Maccabi Haifa បានព្យាយាមស៊ុតចំនួន 13 ដង ដែលក្នុងនោះ 5 ដងត្រូវបានស៊ុតចំគោលដៅ។
Schmeichel ដែលមានការងារជាអ្នកវិភាគសម្រាប់ CBS Sports បាននិយាយថា៖ “នៅពេលអ្នកនិយាយអំពីពួកគេឈ្នះ UEFA Champions League ខ្ញុំគិតថា បញ្ហារបស់ពួកគេបានបង្ហាញនៅប្រកួតនេះ។ ពួកគេអាចឈ្នះ 4-0 បាន តែភ្លាមៗនោះគឺរបូត 4-2 ។ ពួកគេរកគ្រាប់បាល់បានច្រើន ហើយបានឈ្នះការប្រកួត តែវាមិនអាចកើតឡើងបែបនេះគ្រប់ការពេលនោះឡើយ”។
លោកបានបន្ថែមទៀតថា៖ “ខ្ញុំគិតថាពួកគេពិតជាខ្សោយបំផុតក្នុងការការពារ ហើយនោះក៏ដោយសារតែកីឡាករនៅតំបន់ខាងលើទាំងបីផងដែរ។ នៅពេលអ្នកទស្សនានៅកីឡដ្ឋាន នោះអ្នកឃើញពីរបៀបដែល Messi, Neymar, Mbappe ចូលរួមតិចតួចក្នុងការតាមដេញបាល់ និងជួយការពារ។ ផ្ទុយមកវិញក្រុមផ្សេងទៀតដូចជា Bayern Munich, Man City ពួកគេទាំងនោះ ប្រើប្រាស់កីឡាករទាំង 11 នាក់ សម្រាប់ជួយការពារ ហើយខ្ញុំគិតថានៅក្នុងបាល់ទាត់សម័យទំនើបនេះ គឺត្រូវការធ្វើបែបហ្នឹង”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ