បាល់ទាត់អន្តរជាតិ
គ្រូបង្វឹករបស់ Sporting CP ប្រាប់មូលហេតុដែលពួកគេមិនអាចចុះហត្ថលេខាលើ Cristiano Ronaldo

គ្រូបង្វឹករបស់ក្លឹប Sporting CP លោក Ruben Amorim បានអះអាងថា ក្លឹបរបស់ខ្លួនមិនមានប្រាក់ ដើម្បីចុះហត្ថលេខាលើតារាឆ្នើម Cristiano Ronaldo មកវិញឡើយ បើទោះបីជាកីឡាករវ័យ 37 ឆ្នាំរូបនេះនឹងក្លាយជាកីឡាករដែលផ្ទេរដោយគ្មានតម្លៃខ្លួនក៏ដោយ។
យ៉ាងណាមិញ Cristiano Ronaldo បានចាប់ផ្តើមអាជីពបាល់ទាត់របស់គាត់នៅ Sporting CP ដោយបានផ្លាស់មកទីក្រុង Lisbon នៅអាយុ 12 ឆ្នាំ ហើយបានបង្ហាញខ្លួនជាមួយក្រុមឈុតធំដំបូងនៅអាយុ 17 ឆ្នាំ។ មួយឆ្នាំក្រោយមក គាត់បានចូលរួមជាមួយ Manchester United ហើយក៏ចាប់ផ្ដើមដើរឆ្ពោះទៅរកភាពអស្ចារ្យតាំងពីពេលនោះមក។
ប៉ុន្តែម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យរូបនេះ បានត្រឡប់មក Manchester United វិញនៅឆ្នាំ 2021។ យ៉ាងណាមកដល់រដូវកាលថ្មីនេះ គាត់មានទម្រង់លេងមិនសូវល្អឡើយ និងបានស្នើសុំចាកចេញក្នុងអំឡុងពេលទីផ្សារនៃរដូវក្តៅកន្លងទៅថ្មីៗនេះ។ បច្ចុបុ្បន្ន Cristiano Ronaldo កាន់តែអស់ឱកាសក្នុងការបង្ហាញសមត្ថភាពនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Erik ten Hag។ ជាមួយគ្នានេះដែរ ទំនាក់ទំនងរបស់ Cristiano Ronaldo ជាមួយលោក Erik ten Hag ក៏ស្ថិតក្នុងភាពប្រេះឆាផងដែរ។
ក្លឹបយក្សមួយចំនួនរួមទាំង Bayern Munich និង Paris Saint-Germain បានបដិសេធមិនទទួលយកការចុះហត្ថលេខាលើ Cristiano Ronaldo ខណៈដែល Sporting CP បានស្វែងរកវិធីដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរូបនេះ។ ពាក្យចចាមអារ៉ាមពីការផ្ទេរ Cristiano Ronaldo ទៅកាន់ Sporting CP ក៏កើតមានឡើងតាំងពីពេលនោះមក។
ទោះជាយ៉ាងណា អ្វីៗហាក់ដូចជាបានបញ្ចប់ហើយ ដោយថ្មីៗនេះគ្រូបង្វឹករបស់ក្លឹប Sporting CP បានលាតត្រដាងពីការពិតថា ពួកគេនឹងមិនចុះហត្ថលេខាលើ Cristiano Ronaldo ឡើយ។ គ្រូបង្វឹកលោក Ruben Amorim បាននិយាយថា៖ “គ្រប់គ្នានៅ Sporting CP សុបិនចង់នាំយក Cristiano Ronaldo ត្រឡប់មកវិញ។ ប៉ុន្តែយើងមិនមានលុយ ដើម្បីបង់ថ្លៃពលកម្មរបស់គាត់ទេ។ ខ្ញុំគិតថា គាត់សប្បាយចិត្តនឹងនៅ Manchester United ប៉ុន្តែបញ្ហានោះគឺ គាត់មិនមានឱកាសលេង”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!