បាល់ទាត់អន្តរជាតិ
Barcelona និង Atletico Madrid ធ្លាក់ទៅលេងនៅ Europa League
ក្លឹបយក្សមកពីអ៊ីតាលី Inter Milan បានយកឈ្នះទៅលើក្រុម Viktoria Plzen ក្នុងលទ្ធផល 4 ទល់នឹង 0 ដែលជាគ្រាប់បាល់ស៊ុតបញ្ចូលទីពី Henrikh Mkhitaryan, Edin Dzeko (2 គ្រាប់) និង Romelu Lukaku។ ជ័យជំនះនេះ បានធ្វើឲ្យ Inter Milan ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយក្នុងក្របខណ្ឌ UEFA Champions League ហើយសំខាន់ជាងនេះទៅទៀតនោះ គឺពួកគេបានរុញ Barcelona ឲ្យធ្លាក់មកលេងនៅ Europa League ពីររដូវកាលជាប់ៗគ្នា។
ក្នុងពូលជាមួយគ្នានោះដែរ Barcelona បានបន្តការបរាជ័យដោយចាញ់ Bayern Munich 3 ទល់នឹង 0 នៅក្នុងកីឡាកដ្ឋាន Camp Nou ដែលជាទឹកដីរបស់ខ្លួន បើទោះបីជារដូវកាលនេះពួកគេបានចំណាយប្រាក់ជិតមួយពាន់លានអឺរ៉ូលើការនាំយកកីឡាករចំណូលថ្មីក៏ដោយ។
ដោយឡែកនៅក្នុងពូល B ក្រុមយក្សមកពីព័រទុយហ្គាល់ FC Porto បានយកឈ្នះក្រុមម្ចាស់ផ្ទះ Club Brugge ក្នុងលទ្ធផល 4 ទល់នឹង 0 ដែលស៊ុតបញ្ចូលទីដោយ Mehdi Taremi (2 គ្រាប់), Evanilson និង Stephan Eustaquio។ ជ័យជំនះដ៏សំខាន់នេះ បានធ្វើឲ្យ FC Porto ឡើងទៅវគ្គបន្ត និងទម្លាក់ Atletico Madrid ឲ្យមកលេងនៅ Europa League ជាមួយ Barcelona ដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
Aymeric Laporte ប្រាប់ថា ខ្លួនចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ5 days ago
មូលហេតុដែល Sergi Roberto បដិសេធមិនផ្ទេរទៅលេងនៅ PL និងសុខចិត្តចូលរួមជាមួយក្លឹប Como