បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម Manchester United ត្រៀមចុះហត្ថលេខាលើអ្នកចាំទីចំណូលថ្មីនៅរដូវកាលក្រោយ

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកអ្នកចាំទីថ្មីមួយរូប។ មួយក្នុងចំណោមកីឡាករពីររូបដែលពួកគេកំពុងសម្លឹងមើលនោះគឺ Diogo Costa របស់ក្លឹប FC Porto និងអ្នកចាំទី Unai Simon របស់ក្លឹប Athletic Bilbao ដែលការផ្ទេរអាចនឹងដំណើរការនៅរដូវកាលក្រោយ។
យ៉ាងណាមិញ David de Gea នៅតែជាជម្រើសដំបូងរបស់ក្លឹប ប៉ុន្តែកុងត្រារបស់កីឡាករវ័យ 31 ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគ្រូបង្វឹករបស់ក្លឹបបិសាចក្រហមលោក Erik ten Hag បានបដិសេធ មិនធានាថា អ្នកចាំទីរូបនេះនៅតែជាដៃទីមួយរបស់ក្លឹបនោះឡើយ ប្រសិនបើគាត់អាចស្វែងរកជម្រើសផ្សេងទៀតដែលប្រសើរជាង De Gea។
ដោយឡែក Dean Henderson នឹងត្រឡប់មក Old Trafford វិញនៅឆ្នាំក្រោយ បន្ទាប់ពីការខ្ចីជើងរបស់គាត់នៅ Nottingham Forest ចប់ ប៉ុន្តែរបាយការណ៍ជាច្រើនបានអះអាងថា ក្លឹបបិសាចក្រហមនឹងលក់ផ្ដាច់កុងត្រាអ្នកចាំទីរូបនេះ។
Diogo Costa ដែលបច្ចុប្បន្នមានវ័យ 23 ឆ្នាំកំពុងបង្ហាញនូវទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ក្លឹប FC Porto អំឡុងឆ្នាំ 2022-2023 នេះ ដោយរក្សាបាន Clean Sheet ចំនួន 8 ដងក្នុងការបង្ហាញខ្លួន 15 ប្រកួតរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ Unai Simon របស់ក្លឹប Athletic Bilbao ក៏មិនធម្មតាដែរ ដោយគាត់បានរក្សា Clean Sheet ចំនួន 4 ដង ក្នុងការបង្ហាញខ្លួន 11 ប្រកួតនៅដើមរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona