បាល់ទាត់អន្តរជាតិ
អតីតកីឡាកររបស់ក្លឹបតោខៀវ ជម្រុញឲ្យក្លឹបចុះហត្ថលេខាលើ Trossard និងអះអាងថា កីឡាកររូបនេះនឹងមានអនាគតល្អជាង Hazard ទៅទៀត

អតីតខ្សែការពាររបស់ក្លឹបតោខៀវ Chelsea លោក Paul Parker បានជម្រុញឲ្យអតីតក្លឹបរបស់គាត់ ដែលស្ថិតក្រោមការដឹកនាំរបស់ប្រធានក្លឹប Todd Boehly ឲ្យព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Leandro Trossard របស់ក្លឹប Brighton។
យ៉ាងណាមិញលោក Paul Parker ជឿជាក់ថា Trossard នឹងកែលម្អចំណុចខ្វះខាតរបស់ក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Graham Potter។ មិនតែប៉ុណ្ណោះ Paul Parker ថែមទាំងបានអះអាងទៀតថា Trossard នឹងធ្វើបានល្អជាង Eden Hazard ដែលជាអតីតកីឡាកររបស់ខ្លួន និងបានចាកចេញទៅ Real Madrid កាលពីប៉ុន្មានឆ្នាំមុន។
Parker បាននិយាយ (តាមរយៈ Bonus Code Bets) ថា៖ “តោខៀវ Chelsea គួរតែចុះហត្ថលេខាលើ Leandro Trossard គាត់នឹងធ្វើឲ្យក្រុមរបស់ពួកគេកាន់តែប្រសើរឡើង។ ភាពរឹងមាំ និងល្បឿនរបស់គាត់នឹងសមឥតខ្ចោះសម្រាប់ Chelsea ក្រោមការដឹកនាំរបស់ Graham Potter”។
លោកបានបន្តទៀតថា “ខ្ញុំជាអ្នកគាំទ្រដ៏ធំរបស់ Trossard ហើយខ្ញុំមិនជឿថា គាត់មិនអាចជាប់ក្នុងក្រុមជម្រើសជាតិបែលហ្សិកនោះទេ។ គាត់នឹងធ្វើបានល្អជាង Eden Hazard ។ ខ្ញុំគិតថា នឹងមានក្លឹបណាមួយនៅ Premier League ចង់ចុះហត្ថលេខាលើគាត់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ14 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi