បាល់ទាត់អន្តរជាតិ
Real Madrid នៅតែរក្សាកូនចិត្តចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Gabriel Jesus

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹបកាំភ្លើងធំ Arsenal។ ក្លឹបម្ចាស់ជើងឯកនៅអេស្ប៉ាញ Real Madrid ធ្លាប់មានពាក្យចចាមអារ៉ាមចង់បាន Gabriel Jesus តាំងពីគាត់នៅជាកីឡាកររបស់ក្លឹប Manchester City មកម្ល៉េះ។
ជាការពិតណាស់ បច្ចុប្បន្នខ្សែប្រយុទ្ធកណ្ដាល Karim Benzema មានវ័យ 34 ឆ្នាំទៅហើយ ដែលនេះជាពេលវេលាដ៏សមហេតុផលបំផុតសម្រាប់ក្លឹបក្នុងការស្វែងរកខ្សែប្រយុទ្ធចំណូលថ្មីដែលអាចជំនួសតំណែងរបស់ Karim Benzema។
កាលពីរដូវកាលឆ្នាំ 2019 ក្លឹប Real Madrid ធ្លាប់បានចុះហត្ថលេខាលើ Luka Jovic ពីក្លឹប Eintracht Frankfurt ប៉ុន្តែសមត្ថភាពរបស់ខ្សែប្រយុទ្ធរូបនោះមិនស្ថិតដល់កម្រិតដែលក្លឹបចង់បានឡើយ ហើយពួកគេក៏បានឲ្យ Luka Jovic ចាកចេញទៅ Fiorentina ដោយគ្មានតម្លៃខ្លួន។
បច្ចុប្បន្ន Gabriel Jesus នៅមានកុងត្រាជាមួយក្លឹបកាំភ្លើងធំ Arsenal រហូតដល់ឆ្នាំ 2027 ប៉ុន្តែបើយោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹប Real Madrid ពិតជាបន្តការចាប់អារម្មណ៍លើការផ្ទេរខ្សែប្រយុទ្ធរូបនេះ ហើយអ្វីៗអាចនឹងកើតឡើងនៅខែមករាខាងមុខ រឺនៅរដូវកាលក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ