បាល់ទាត់អន្តរជាតិ
Zlatan និយាយថា ទោះមាន Mbappe, Messi និង Neymar ក៏លីគបារាំងមិនល្បីដូចពេលដែលគាត់លេងនៅទីនោះដែរ

ខ្សែប្រយុទ្ធ Zlatan Ibrahimovic លើកឡើងថា Ligue 1 មិនសូវមានការចាប់អារម្មណ៍ទេ ចាប់តាំងពីការចាកចេញរបស់គាត់ ទោះបីជាពេលនេះមានវត្តមានរបស់តារាឆ្នើមទាំងបី Kylian Mbappe, Lionel Messi និង Neymar ក៏ដោយ។
ដោយឡែកខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ ធ្លាប់បានចំណាយពេលនៅក្នុងប្រទេសបារាំងអស់រយៈពេល 4 ឆ្នាំជាមួយក្លឹប Paris Saint-Germain ដោយស៊ុតបញ្ចូលទីសរុបបាន 156 គ្រាប់ ក្នុងការបង្ហាញខ្លួន 180 ប្រកួត និងធ្លាប់បានឈ្នះពានរង្វាន់ចំនួន 12 ពាន ដែលមានពាន Ligue 1 ចំនួន 4 ដងជាប់ៗគ្នា។ ក្រោយមកគាត់បានចាកចេញពី PSG ទៅចូលរួមជាមួយ Manchester United នៅខែកក្កដាឆ្នាំ 2016។
ចាប់តាំងពី Zlatan Ibrahimovic បានផ្លាស់ទៅ Premier League ខ្សែប្រយុទ្ធ Kylian Mbappe, Lionel Messi និង Neymar ក៏បានមកដល់ Parc des Princes។ បច្ចុប្បន្នខ្សែប្រយុទ្ធទាំងបីរបស់ PSG កំពុងមានភាពលេចធ្លោរជាខ្លាំង ដោយស៊ុតបញ្ចូលទីបាន 43 គ្រាប់ នៅក្នុងការប្រកួតទាំងអស់របស់ក្លឹបនៅរដូវកាលនេះ។
ដោយឡែក Zlatan Ibrahimovic នៅតែគិតថា Ligue 1 របស់បារាំងនៅតែជាលីគដែលមិនមានសក្ដានុពល ហើយគាត់បានប្រាប់ទៅកាន់ Canal+ ថា៖ “ចាប់តាំងពីខ្ញុំចាកចេញពីប្រទេសបារាំង អ្វីៗគ្រប់យ៉ាងបានធ្លាក់ចុះ។… បារាំងត្រូវការខ្ញុំ។ ខ្ញុំមិនត្រូវការបារាំងទេ។ ទោះបីជាអ្នកមាន Mbappe, Neymar និង Messi ក៏ដោយ វាមិនអាចជួយអ្នកបានទេ។ ហេតុអ្វី? ដោយសារតែអ្នកមិនមានព្រះ”។
ប្រភព: Mirror.co.uk
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!