Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo រៀន​ធ្វើ​ស្តាយ​បង្វិលបាល់ 360 ដឺក្រេ តាម Antony (មានវីដេអូ)

Published

on

ស្ដាយ​នៃ​ការ​បង្វិល​បាល់ 360 ដឺក្រេ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ស្តាយ​ប្រចាំ​ត្រកូល​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល Antony ហើយ​ថ្មីៗ​នេះ តារា​ឆ្នើម Cristiano Ronaldo បាន​ព្យាយាម​រៀន​ធ្វើ​ស្តាយ​នោះ​តាម​ទៀត​ផង។

កីឡាករ​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo ដែល​បច្ចុប្បន្ន​មាន​វ័យ 37 ឆ្នាំ បាន​ព្យាយាម​ធ្វើ​ស្ដាយ​បង្វិល​បាល់ 360 ដឺក្រេ​របស់ Antony នៅ​ពេល​ចេញ​មក​កម្ដៅ​សាច់​ដុំ​មុន​​ប្រកួត​ជា​មួយ​ក្លឹប​ញញួរធំ West Ham នៅ Old Trafford កាល​ពី​​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។ យ៉ាង​ណា Cristiano Ronaldo មិន​អាច​ធ្វើ​បាន​ដូច Antony ឡើយ ដោយ​បាល់​បាន​ឃ្លាត​ចេញ​ពី​ជើង​របស់​គាត់។

Antony បាន​ប្រើប្រាស់​ក្បាច់​បង្វិល​បាល់ 360 ដឺក្រេ​ជា​ច្រើន​ដង ពេល​ដែល​គាត់​នៅ​ក្លឹប​ចាស់​របស់​ខ្លួន AFC Ajax ហើយ​ត្រូវ​គេ​ឃើញ​គាត់​ប្រើ​ស្ដាយ​នេះ​ជា​ថ្មី​ម្ដង​ទៀត ក្នុង​កំឡុង​ពេល​ដែល​ក្លឹប​បិសាចក្រហម​ប្រកួត​ជាមួយ Sheriff ក្នុង​ពាន​រង្វាន់ Europa League។

ទស្សនា​វីអូ​ដែល Cristiano Ronaldo រៀនប្រើ​ស្ដាយ 360 ដឺក្រេ​ខាង​ក្រោម៖

ប្រភព: Thesun

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២