បាល់ទាត់អន្តរជាតិ
N’Golo Kante កំពុងក្លាយជាកីឡាករដែល Barcelona ចង់បានខ្លាំង ដើម្បីមកជំនួស Sergio Busquets

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានកំណត់យកខ្សែបម្រើ N’Golo Kante របស់ក្លឹបតោខៀវ Chelsea ជាគោលដៅកំពូលរបស់ពួកគេ ដែលជារឿងចាំបាច់បំផុតមួយ ដើម្បីជំនួស Sergio Busquets ដែលត្រៀមចាកចេញនៅឆ្នាំក្រោយ។
យ៉ាងណាមិញកីឡាករសញ្ជាតិបារាំង N’Golo Kante នៅសល់កុងត្រាតិចជាង 12 ខែទៀតប៉ុណ្ណោះនៅ Stamford Bridge ហើយអនាគតរបស់គាត់នៅតែមិនទាន់ច្បាស់លាស់។ N’Golo Kante នៅតែចរចាជាមួយក្លឹបតោខៀវ Chelsea អំពីការបន្តកុងត្រាថ្មី ប៉ុន្តែគាត់ចង់បានកុងត្រាថ្មីដែលមានរយៈពេល 3 ឆ្នាំ ហើយក្លឹបនៅមានភាពស្ទាក់ស្ទើរលើរឿង។ ប្រសិនបើការបន្តកុងត្រាថ្មីបរាជ័យ នោះខ្សែបម្រើរូបនេះនឹងចាកចេញដោយគ្មានតម្លៃខ្លួន នៅចុងបញ្ចប់នៃរដូវកាល។
ដូចគ្នានេះដែរ Sergio Busquets ជាខ្សែបម្រើដែលត្រូវបានគេគិតថា នឹងចាកចេញពី Barcelona នៅឆ្នាំ 2023 ខណៈដែលរបាយការណ៍ដាច់ដោយឡែកមួយទៀត បានអះអាងថា Franck Kessie ក៏កំពុងតែគិតគូចង់ចាកចេញផងដែរ បន្ទាប់ពីចំណាយត្រឹមតែប៉ុន្មានខែប៉ុណ្ណោះនៅ Camp Nou។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល