បាល់ទាត់អន្តរជាតិ
Atletico Madrid អស់ឱកាស សូម្បីតែលេងពាន Europa League ក្រោយចាញ់ Porto 2-1

បងធំទីបីនៅអេស្ប៉ាញ Atletico Madrid បានបរាជ័យទាំងស្រុងនៅក្នុងការប្រកួត UEFA Champions League រដូវកាលនេះ បន្ទាប់ពីបានចាញ់ក្លឹប FC Porto ក្នុងលទ្ធផល 2 ទល់នឹង 1 ដែលជាការប្រកួតជម្រុះក្នុងពូល B។
Atletico Madrid ជាក្រុមបាតតារាងនៅក្នុងពូល B ដោយឈ្នះបានត្រឹមតែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោម 6 ប្រកួតរបស់ពួកគេ ហើយក្លឹប FC Porto បានក្លាយជាក្រុមលេខមួយក្នុងពូល និងជាក្រុមដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League។
នៅក្នុងពូលជាមួយគ្នានេះដែរ Club Brugge ក៏ជាក្រុមដែលត្រូវឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាមួយ FC Porto ដែរ បន្ទាប់ពីពួកគេបានបញ្ចប់ការប្រកួតក្នុងលទ្ធផល 0 ស្មើជាមួយ Bayer Leverkusen។ ដូចគ្នានេះដែរ Bayer Leverkusen ជាក្រុមលេខ 3 នៅក្នុងពូល និងមានឱកាសទៅលេងនៅ Europa League។
ទស្សនាការប្រកួតរវាង Atletico Madrid ជាមួយ FC Porto ខាងក្រោមនេះ។
ប្រភព: Sportsmole