Connect with us

បាល់ទាត់អន្តរជាតិ

Lenglet តែត​មួយ​គ្រាប់ ជួយ Tottenham Hotspur ឡើង​ទៅ​កាន់​វគ្គ 16 ក្រុម​ចុងក្រោយ UEFA Champions League

Published

on

អតីត​ខ្សែការពារ​ក្លឹប FC Barcelona គឺ​កីឡាករ Clement Lenglet បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ជ័យ​ជម្នះ​របស់​​មាន់ខ្នាយមាស Tottenham Hotspur ទៅ​លើ​ក្លឹប Marseille ដែល​ជា​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល D នៃ​ពាន​រង្វាន់ UEFA Champions League។

Tottenham Hotspur បាន​ក្លាយ​ជា​បេក្ខភាព​​ដែល​ឡើង​ទៅ​កាន់​វគ្គ 16 ក្រុម​ចុងក្រោយ និង​ជា​ក្រុម​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល D។ ដូចគ្នា​នេះ​ដែរ ប៉ុន្មាន​នាទី​ដំបូង​ក្នុង​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ Marseille FC បាន​សម្រុក​យ៉ាង​ខ្លាំង​ទៅ​លើ Tottenham Hotspur រហូត​អាច​បំប៉ោង​សំណាញ់ទី​មុន​មួយ​គ្រាប់ នៅ​នាទីទី 45+2 ដែល​ការ​ស៊ុត​បញ្ចូលទី​របស់ Chancel Mbemba Mangulu។

យ៉ាង​ណា​មិញ ប្រសិន​បើ​លទ្ធផល 1-0 បែប​នេះ​រក្សា​ដល់​ចប់​ការ​ប្រកួត​នោះ​មាន​ន័យ​ថា Marseille នឹង​ឡើង​ទៅ​កាន់​វគ្គ 16 ក្រុម​ចុងក្រោយ ហើយ​មាន់​ខ្នាយមាស Tottenham Hotspur នឹង​ធ្លាក់​ទៅ​លេង​នៅ Europa League។ ដោយ​ឡែក មិន​យូរ​ប៉ុន្មាន​នៅ​ដើម​តង់ទីពីរ​នាទីទី 54 ខ្សែការពារ Clement Lenglet បាន​តែត​បញ្ចូលទី​មួយ​គ្រាប់ ដែល​ជា​គ្រាប់​បាល់​តាម​ស្មើ និង​ជា​គ្រាប់​បាល់​ដ៏​សំខាន់​ផង​ដែរ ព្រោះ​ពួក​គេ​ត្រូវ​ការ​ត្រឹម​តែ​ស្មើ រឺ​ឈ្នះ​ក៏​បាន។

នៅ​ចុងម៉ោង Tottenham Hotspur បាន​ស៊ុត​បញ្ចូលទី​ថែម​មួយ​គ្រាប់​ទៀត​ដែល​ជា​គ្រាប់​បាល់​ដាច់​មាត់​ពី​សំណាក់ Emile Hojbjerg នៅ​នាទីទី 90+5។ លទ្ធផល 2-1 បែប​នេះ កាន់​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា Tottenham Hotspur នឹង​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ហើយ​ក៏​ក្លាយ​ជា​ក្រុម​កំពូល​តារាង​ក្នុង​ពូល​ផង​ដែរ។

ទស្សនា​គ្រាប់​បាល់​តែត​បញ្ចូលទី​របស់ Clement Lenglet៖

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២