បាល់ទាត់អន្តរជាតិ
ព័ត៌មានលម្អិតពីការចាប់ឆ្នោតវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League

ការចាប់ឆ្នោត UEFA Champions League វគ្គ 16 ក្រុមចុងក្រោយនឹងធ្វើឡើងនៅ House of European Football ក្នុងទីក្រុង Nyon ប្រទេសស្វីស នៅថ្ងៃច័ន្ទ ទី 7 ខែវិច្ឆិកា។ ពិធីនេះចាប់ផ្តើមនៅម៉ោង 12:00 CET ដែលជាម៉ោង 11 ព្រឹក នៅចក្រភពអង់គ្លេស និងព័រទុយហ្គាល់។
ការចាប់ឆ្នោតត្រូវធ្វើឡើងដោយមានលក្ខខណ្ឌ ចែកចេញជាពីរផ្នែក ដោយក្រុមឡើងពីពូលទាំង 8 គឺក្រុមលេខមួយក្នុងពូល ត្រូវប៉ះនឹងក្រុមលេខពីរក្នុងពូល ហើយក្រុមទាំងនោះជាក្រុមដែលមិនមែនស្ថិតក្នុងប្រទេសជាមួយគ្នា និងមិនឡើងពីពូលជាមួយគ្នា។
ឧទាហរណ៍ជាក់ស្ដែងដូចជាក្លឹបហង្សក្រហម Liverpool ដែលជាក្រុមលេខពីរក្នុងពូល A ដូច្នេះគេមិនអាចជួបនឹង Chelsea, Tottenham Hotspur និង Man City ឡើយ ព្រោះជាក្រុមនៅអង់គ្លេសដូចគ្នា។ Liverpool ក៏មិនអាចជួបនឹង Napoli ដែរ ព្រោះឡើងពីពូល A ដូចគ្នា។ ក្លឹបដែលហង្សក្រហមអាចជួបមានដូចជា៖ Bayern Munich, Benfica, Porto និង Real Madrid។
ការប្រកួត UEFA Champions League វគ្គ 16 ក្រុមចុងក្រោយនឹងត្រូវប្រកួតពីរជើង ក្នុងដី និងក្រៅដី។ ក្រៅពីនោះ ការប្រកួតជើងទីមួយគ្រោងធ្វើនៅថ្ងៃទី 14/15 រហូតដល់ថ្ងៃទី 21/22 ខែកុម្ភៈ។ ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី 7/8 រហូតដល់ថ្ងៃទី 14/15 ខែមីនា។
ប្រភព: UEFA