បាល់ទាត់អន្តរជាតិ
Franck Kessie អាចនឹងអវត្តមានរយៈពេល 6 សប្ដាហ៍ដោយសាររបួសសរសៃពួរ
ខ្សែបម្រើ Franck Kessie របស់ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមុខនឹងការសម្រាកយ៉ាងតិច 6 សប្តាហ៍ដោយសារបញ្ហាសរសៃពួរដែលបានកើតឡើងនៅក្នុងអំុងពេលប្រកួតជាមួយ Viktoria Plzen កាលពីរំលងអាធ្រាតម្សិលមិញនេះ។
កីឡាករវ័យ 25 ឆ្នាំ Franck Kessie បានបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងនៅក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League ដែល Barcelona បានយកឈ្នះ 4-2 ទៅលើ Viktoria Plzen ប៉ុន្តែកីឡាកររូបនេះមិនអាចលេងបានពេញតង់ឡើយ ដោយត្រូវប្ដូរចេញនៅនាទីទី 67 បន្ទាប់ពីរងរបួស។
ដោយឡែកគ្រូបង្វឹកលោក Xavi Hernandez បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការប្រកួតដោយនិយាយថា Franck Kessie គឺជាកីឡាករដែលកំពុងលេងបានយ៉ាងល្អនៅតំបន់បម្រើកណ្ដាល ប៉ុន្តែពេលនេះគាត់បានរងរបួសសរសៃពួរ។
ផ្សេងពីនេះដែរ បើតាមអ្នកសារព័ត៌មាន Javi Miguel បានអះអាងថា បញ្ហានេះនឹងធ្វើឲ្យខ្សែបម្រើកណ្តាល Franck Kessie មិនអាចបង្ហាញខ្លួននៅលើទីលានប្រកួតយ៉ាងហោចណាស់ 6 សប្តាហ៍ ដែលមានន័យថា គាត់នឹងមិនអាចលេងឲ្យ Barcelona រហូតដល់ឆ្នាំ 2023។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
បិសាចក្រហមអាចនឹងបញ្ចេញ Joshua Zirkzee ដើម្បីប្ដូរយកខ្សែប្រយុទ្ធដ៏លេចធ្លោរម្នាក់នៅលីគអ៊ីតាលី
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែការពារ 2 រូបនេះ អាចនឹងមានម្នាក់ផ្ទេរទៅលេងនៅ Real Madrid ឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 days ago
Griezmann នឹងចូលរួមជាមួយក្លឹប Inter Miami នៅចុងបញ្ចប់នៃរដូវកាលនេះ!!!