បាល់ទាត់អន្តរជាតិ
PSG ចង់នាំយក William Saliba ទៅកាន់ទឹកដីកំណើតវិញ

កីឡាករដែលកំពុងឡើងជើងខ្លាំង William Saliba របស់ក្លឹបកាំភ្លើងធំ Arsenal កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបយក្សបារាំង Paris Saint-Germain នេះបើយោងតាមរបាយការណ៍មួយដែលបានចុះផ្សាយនៅថ្ងៃនេះ។
កីឡាករវ័យ 21 ឆ្នាំរូបនេះបានលេងឲ្យក្លឹបកាំភ្លើងធំ Arsenal នៅរដូវកាលនេះជាមួយនឹងទម្រង់លេងដ៏ល្អ បន្ទាប់ពីបានចំណាយពេល 2 រដូវកាលចុងក្រោយរបស់ខ្លួនក្នុងការខ្ចីជើងនៅប្រទេសបារាំងជាមួយក្លឹប Marseille។
ជាមួយគ្នានេះដែរ ការត្រឡប់ទៅ Ligue 1 របស់ខ្សែការពាររូបនេះ អាចនឹងកើតឡើង ខណៈដែលបច្ចុប្បន្ន PSG កំពុងតាមដានស្ថានភាពជាក់ស្ដែងលើកុងត្រារបស់ William Saliba ដែលនៅសល់តិចជាង 2 ឆ្នាំប៉ុណ្ណោះជាមួយក្លឹបកាំភ្លើងធំ Arsenal។
ទន្ទឹមនឹងនេះដែរ Arsenal កំពុងសម្លឹងដល់ការបន្ថែមកុងត្រាថ្មីលើកុងត្រាបច្ចុប្បន្នរបស់កីឡាករមួយចំនួនដូចជា Bukayo Saka និង Gabriel Martinelli រួមទាំង William Saliba ដើម្បីការពារពីចង់បានរបស់ក្លឹបផ្សេងមកលើពួកគេ។
យ៉ាងណាមិញលោក Ben Jacobs របស់ CBS Sports បានអះអាងថា ក្នុងចំណោមកីឡាករទាំង 3 រូបដែលក្លឹបកាំភ្លើងធំ Arsenal ចង់បន្តកុងត្រាថ្មីនោះ William Saliba ហាក់ដូចជាមានភាពស្មុគស្មាញជាងគេ ព្រោះតាំងពីដើមឡើយគាត់ក៏មិនចង់ត្រឡប់មកទឹកដីអង់គ្លេសដែរ ហើយកាន់តែពិបាកថែមទៀតនៅពេលលឺដំណឹងពីការចង់បានរបស់ Paris Saint-Germain ដែលជាក្លឹបមានឥទ្ធិពលបំផុតនៅប្រទេសបារាំង។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!