បាល់ទាត់អន្តរជាតិ
ក្លឹបធំៗបីនៅអង់គ្លេស កំពុងចាប់អារម្មណ៍លើ Kvaratskhelia

ខ្សែប្រយុទ្ធ Khvicha Kvaratskhelia អាចនឹងត្រូវក្លឹប Napoli ដាក់តម្លៃផ្ទេរឡើងដល់ 100 លានអឺរ៉ូ (86 លានផោន) នៅរដូវក្តៅឆ្នាំក្រោយ ដោយសារតែទម្រង់លេងបច្ចុប្បន្នរបស់គាត់លេចធ្លោរខ្លាំងដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ក្នុងការបង្ហាញខ្លួន 17 ប្រកួត។
បច្ចុប្បន្ននេះមានក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍ និងតាមដានពីស្ថានភាពរបស់កីឡាករវ័យ 21 ឆ្នាំ Kvaratskhelia។ ហង្សក្រហម Liverpool, Chelsea និង Manchester City សុទ្ធតែជាក្លឹបចង់ចុះហត្ថលេខាលើកីឡាករសញ្ជាតិហ្សកហ្ស៊ីរូបនេះ។
ដោយឡែក Kvaratskhelia បានផ្ទេរពី Dinamo Batumi ទៅ Napoli ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ ប៉ុន្តែគាត់ហាក់ដូចជាសម្របខ្លួនបានយ៉ាងល្អជាមួយក្រុមថ្មី និងតែងតែជាទំនុកចិត្តរបស់គ្រូបង្វឹក។ ទន្ទឹមនឹងនេះដែរលោក Christian Emile ដែលជាភ្នាក់ងាររបស់កីឡាកររូបនេះបានលើកឡើងថា Kvaratskhelia មិនមានឱកាសក្នុងការចាកចេញពីទឹកដីអ៊ីតាលីក្នុងខែមករានោះទេ ប៉ុន្តែការផ្ទេរអាចនឹងអាចធ្វើទៅបាននៅរដូវក្តៅលើកក្រោយ ដែលទ្វារដោះដូរកីឡាករបើកឡើងវិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ