បាល់ទាត់អន្តរជាតិ
កាន់តែច្បាស់!!! Jorginho នឹងមិនចាកចេញទៅ Barcelona ឡើយ

ភ្នាក់ងាររបស់កីឡាករ Jorginho បានបញ្ជាក់ថា កីឡាកររបស់ពួកគេនឹងបន្តស្នាក់នៅក្លឹបបច្ចុប្បន្នតោខៀវ Chelsea បន្តទៀត ស្របពេលដែលមានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងចង់បានខ្សែបម្រើរូបនេះ។
ជាការពិតណាស់ Barcelona ពិតជាចង់បានខ្សែបម្រើម្នាក់ក្នុងចំណោម Jorginho និង N’Golo Kante ដើម្បីមកជំនួសតំណែងរបស់ Sergio Busquets ដែលនៅសល់កុងត្រាតិចជាងមួយឆ្នាំទៀតប៉ុណ្ណោះនៅ Spotify Camp Nou។
ជាមួយគ្នានេះដែរ Jorginho និង N’Golo Kante សុទ្ធតែជាកីឡាករដែលផុតកុងត្រាជាមួយ Chelsea នៅរដូវកាលនេះ ហើយ Barcelona ចង់ប្រើប្រាស់ឱកាសនេះដើម្បីអាចចុះហត្ថលេខាលើពួកគេដោយមិនចាំបាច់ចំណាយប្រាក់ផ្ទេរ។
ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះ ភ្នាក់ងាររបស់ Jorginho បានច្រានចោលពាក្យចចាមអារ៉ាមទាំងអស់អំពីការចាកចេញរបស់គាត់ និងថែមទាំងបានបង្ហើបថា Jorginho កំពុងរីករាយជាមួយនឹងជីវិតបច្ចុប្បន្ននៅ Stamford Bridge។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi