បាល់ទាត់អន្តរជាតិ
ប្រជាជនឥណ្ឌាដាក់តាំងរូបថត Messi កម្ពស់ 30 ហ្វីត ដើម្បីបង្ហាញការគាំទ្រដល់ប្រទេសអាហ្សង់ទីននៅ World Cup 2022

ប្រជាជននៅក្នុងប្រទេសឥណ្ឌាភាគច្រើន មានការគាំទ្រជាខ្លាំងចំពោះតារាឆ្នើម Lionel Messi។ មែនទែនទៅ សូម្បីតែហ្វេសប៊ុកផេកមួយចំនួនធំដែលគាំទ្រ Messi ក៏មានអេតមីនអ្នកកាន់ជាជនជាតិឥណ្ឌាដែរ។ ទន្ទឹមនឹងនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅប្រទេសឥណ្ឌា ដោយពួកគេបានលើកផ្ទាំងរូបថតរបស់ Lionel Messi ដ៏ធំមួយ ដែលមានកម្ពស់រហូតដល់ 30 ហ្វីត (9.144 ម៉ែត្រ)។
រូបថតដ៏ខ្ពស់របស់តារាឆ្នើម Lionel Messi ត្រូវបានគេលើកតាំងបង្ហាញនៅកណ្តាលទន្លេ Kurungattu Kadavu ក្នុងរដ្ឋ Kerala ស្រុក Kozhikode ខណៈដែលអ្នកគាំទ្របាល់ទាត់នៅទូទាំងប្រទេសឥណ្ឌាកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ដែលចាប់ផ្ដើមនៅចុងខែនេះ។
យ៉ាងណា ក្រោយមកទៀតបន្ទាប់ពីរូបថត Messi កម្ពស់ 30 ហ្វីត ដែលបានដំឡើងដោយអ្នកគាំទ្រអាហ្សង់ទីននៅ Pullavoor ហើយនោះ អ្នកគាំទ្រប្រេស៊ីលក៏បានដំឡើងរូប Neymar កាត់មុខ ដោយមានកម្ពស់រហូតដល់ 40 ហ្វីតឯណោះ។
ប្រភព: Mathrubhumi
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់